កូនស្រីពេញវ័យ ១៨ឆ្នាំ យុគ ចិន្តា នៅតែមិនអាចដឹកដៃគូស្នេហ៍ចូលរោងការតាមបំណង

ពិធីការីនីល្បីឈ្មោះអ្នកនាង យុគ ចិន្តា នៅតែមិនអាចដឹកដៃគូស្នេហ៍ខ្លួនចូលរោងការតាមបំណងប្រាថ្នា បើទោះបីជាកូនស្រីអ្នកនាងពេលនេះមានវ័យ ១៨ ឆ្នាំក្តី ។
ម្សិលមិញនេះអ្នកនាង យុគ ចិន្តា បានរៀបចំពិធីខួបកំណើតវ័យ ១៨ ឆ្នាំ ដល់កូនស្រីខ្លួនយ៉ាងសប្បាយ រីករាយ។ កន្លងមកអ្នកនាងរំពឹងថា នឹងរៀបចំពិធីមង្គលការខ្លួនជាមួយគូស្នេហ៍នៅពេលដែលកូនស្រី ចូលវ័យ ១៨ ឆ្នាំ ។ប៉ុន្តែពេលវេលាដែលរងចាំបានមកដល់ នៅតែពុំទាន់ឃើញអ្នកនាងដឹកដៃគូស្នេហ៍ចូលរោងការតាមប្រពៃណីទៀត មិនដឹងថា អ្នកនាង នឹងត្រូវពន្យាពេលវេលាល្អនោះដល់ពេលណាទៀតទេ ?


បើតាមគម្រោងអ្នកនាង យុគ ចិន្តា ត្រូវរៀបការកាលពីខែ មីនា ឆ្នាំ ២០២២ កន្លងទៅ តែដោយសារពេលនោះជំងឺកូវីដ ១៩ នៅពុំទាន់ធូស្រាល អ្នកនាងក៏សម្រេចចិត្តផ្អាកមកង្គលការខ្លួនជាថ្មីម្តងទៀត។
ដោយសារការខកខានមិនបានរៀបការតាមគម្រោងធ្វើឱ្យអ្នកនាង យុគ ចិន្តា មានការខកចិត្តជាខ្លាំង រហូតលែងចង់គិតគូពីរឿងរៀបការទៀតហើយ ។ ស្របពេលជាមួយគ្នានេះផងដែរ អ្នកនាង យុគ ចិន្តា បានងាកមកពង្រឹងកូនស្រីរបស់ខ្លួនក្នុងការបើកអាជីវកម្មនានា ដូចជាហាងលក់សម្លៀកបំពាក់ , ហាងអាហារ និងលក់ផលិតផលនានាជាច្រើន ពីព្រោះអ្នកនាងចង់ឱ្យកូនស្រីក្លាយទៅជាអ្នកជំនួញច្រើនជាងធ្វើជាអ្នកសិល្បៈ ៕

 

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap