ក្រោយបែកបាក់ជាមួយនាយ ចឺម ស្រីស្អាតសិចស៊ី ហ្វាហ្វា បានបញ្ចេញមុខគូស្នេហ៍ថ្មីផ្លូវការជាកូនខ្មែរធ្វើទាហាននៅ អាមេរិក

នៅទីបំផុតតារាស្រីសិចស៊ីកញ្ញា ហ្វាហ្វា បានទម្លាយពីទំនាក់ទំនងខ្លួន ជាមួយកូន ខ្មែរធ្វើទាហាននៅ សហរដ្ឋអាមេរិក ឱ្យអ្នកគាំទ្រខ្លួនបានដឹងហើយក្រោយពីលាក់ទុកក្នុងចិត្តមួយរយៈមក ។ ការបង្ហាញមុខគូស្នេហ៍ថ្មីជាផ្លូវការបន្ទាប់ពីកញ្ញាបានចែកផ្លូវគ្នាដើរជាមួយតារាកំប្លែង និងចម្រៀងនាយេះ ចឺម កាលពីពេលកន្លងទៅ។
កញ្ញា ហ្វាហ្វា បានដាក់ In Relationship នៅលើ ហ្វេសប៊ុក របស់ខ្លួនកាលពីប៉ុន្មានខែមុន ជាមួយបុរសសង្ហាម្នាក់ដែលមានឈ្មោះថា Sanan Sithadin ដែលជាកូន ខ្មែររស់នៅ សហរដ្ឋអាមេរិក មានមុខរបរជាទាហាននៅទីនោះ ។


តារាសម្ដែងរូបនេះបានរៀ់បរាប់ប្រាប់ថា នាងបានស្គាល់គ្នាជាមួយគូស្នេហ៍ខ្លួន តាមរយៈការលេង IG ក្រោយពីជជែកគ្នាបានមួយរយៈឃើញថា គេជាមនុស្សល្អ នាងក៏ទទួលយកបុរសនោះធ្វើជាសង្សារ និងដាក់ In Relationship តែម្តង ។
ក្រោយពីទំលាក់រឿងគូស្នេហ៍មិនដែលជួបមុខផ្ទាល់បែបនេះ ស្រីស្អាត ​ហ្វាហ្វា មានការជឿជាក់ថា ការជ្រើសរើសរប​ស់នាងលើកនេះមិនខុសទេ នាងកំពុងរងចាំមើលបុរសនោះចុះមកស្រុក ខ្មែរ ដើម្បីជួបចាស់ទុំ ។
បើតាមគម្រោងសង្សារ ហ្វាហ្វា ត្រូវចុះមកស្រុក ខ្មែរ ក្នុងពេលឆាប់ៗតែដោយសារមួយរយៈពេលនេះ គេមមាញឹកនិងការងារមិនអាចមកបាន ត្រូវរងចាំដល់ខែ មេសា ឆ្នាំ ២០២៣ ទើបអាចចុះមកជួបគ្នាបាន ។ ហ្វាហ្វា ថា មើលចិត្តគ្នាសិនក៏ល្អដែរ ដើម្បីកុំឱ្យខកចិត្តទាំងសងខាង ។


កញ្ញា ហ្វាហ្វា គឺជាតារាស្រីសប្បូរស្នេហ៍ម្នាក់ដែលមានបុរសជាច្រើនប្រាថ្នាចង់បានជាគូ តែចាប់តាំងពីបែកគ្នាជាមួយ នាយ ចឺម បានធ្វើឱ្យនាងឈឺចាប់ជាខ្លាំង ហើយក៏មិនចង់យកបុរសណាក្នុងស្រុកមកធ្វើ ជាដៃគូដែរ ដូច្នេះហើយទើបនាងសម្រេចចិត្ត ជ្រើសរើសបុរសក្រៅប្រទេសធ្វើជាសង្សារ ទោះបីជាពេលនេះនាងនិងគូស្នេហ៍ មិនទាន់បានជួបមុខគ្នាផ្ទាល់ តែតាមរយៈការជជែកគ្នាតាមអនឡាញ បានធ្វើឱ្យនាងមានអារម្មណ៍សប្បាយចិត្ត និងកក់ក្តៅ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap