តារាចម្រៀងល្បីឈ្មោះ និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត ព្រឹកមិញនេះបានជូនកាដូរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Jeep ជូនដល់ភរិយារបស់ខ្លួននៅក្នុងថ្ងៃខួបកំណើត។
រថយន្តស៊េរីទំនើបម៉ាក Jeep នេះត្រូវគេដឹងថាមានតម្លៃខ្ទង់ម៉ឺនដុល្លារ ដែលឧកញ៉ារូបនេះបានធ្វើជាកាដូដ៏ស្រស់ស្អាតសម្រាប់ភរិយាជាទីស្រលាញ់របស់លោកក្នុងថ្ងៃពិសេស ដែលលោកមិនធ្លាប់ធ្វើពីមុនមក។
មិនត្រឹមតែរថយន្តមានតម្លៃថ្លៃប៉ុណ្ណោះទេ សូម្បីផ្លាកលេខពិសេស ក៏មានតម្លៃថ្លៃមិនធម្មតាផងដែរ។ ជាមួយនឹងរូបភាពរថយន្តថ្មីចែសម៉ាក Jeep ពណ៌ខ្មៅដែលមានស្លាកលេខពិសេសផងនោះតារាចម្រៀង ខេមរៈ សិរីមន្ត បាននិយាយថា«នេះជាកាដូថ្ងៃកំណើតអូនជូនពរអូនមានសុភមង្គលពេញមួយជីវិត«។
ជាមួយនឹងអំណោយដ៏មានតម្លៃនិងកាលីពរបស់តារាចម្រៀងល្បីឈ្មោះខាងលើ សម្រាប់ភរិយានៅក្នុងថ្ងៃខួបកំណើតនេះក៏ទទួលបានការលាន់មាត់សរសើរពីសំណាក់មហាជន និងអ្នកគាំទ្រជាច្រើនដោយម្នាក់ៗបានលើកឡើងថាពិតជាឧត្តមស្វាមីល្អ មិនដែលមានលេចឮរឿងអាស្រូវអ្វីទេ ហើយថែមទាំងដៃទូលាយទៀតនរណាមិនចង់បានស្វាមីបែបនេះ ។ ក្នុងនោះក៏មានជូនពរដល់ភរិយាតារាចម្រៀង ខេមរៈ សិរីមន្ត នៅក្នុងថ្ងៃខួបកំណើតនេះពីសំណាក់មិត្តភក្តិនៅក្នុងបណ្តាញសង្គម ។
សូមបញ្ជាក់ថា ខេមរៈ សិរីមន្ត ត្រូវបានអង្គព្រះមហាក្សត្រត្រាស់បង្គាប់តែងតែងងារជាឧកញ៉ាប្រមាណជាង២ខែមកហើយតាមការទូលថ្វាយរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្រោយពីតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាសរូបនេះក្លាយជាអ្នកជំនួញដីធ្លីម្នាក់កំពុងមានឈ្មោះបោះសំឡេងបន្ថែមពីលើការងារចម្រៀងរបស់លោក៕