តាំងពីឡើងងារជាឧកញ៉ា ព្រាប សុវត្ថិ ហាក់ស្ងប់ស្ងាត់បទចម្រៀង តែលោកប្រាប់ពីគម្រោងសិល្បៈទៅថ្ងៃមុខថា!

ចាប់តាំងពីឡើងងារជាឧកញ៉ាមក តារាចម្រៀង ព្រាប សុវត្ថិ នៅពុំទាន់មានចេញបទចម្រៀងថ្មី និងទាក់ទាញដូចពេលចូលដំបូងៗក្នុងផលិតកម្ម Galaxy ដើម្បីបំពេញចិត្តទស្សនិជន និងអ្នកគាំទ្ររបស់ខ្លូននៅឡើយទេ។ ទាំងនេះរហូតធ្វើឱ្យទស្សនិកជនជាច្រើនឆ្ងល់ថា តើតារាចម្រៀង ព្រាប សុវត្ថិ នឹងបន្តអាជីពនេះដូចដើម ឬបោះបង់អាជីពនេះចោល ដើម្បីក្រោបមុខជំនួញថ្មីៗរបស់លោកទើបលេចវត្តមានជាបន្តបន្ទាប់ ? សំណួរនេះមានតែឧកញ៉ា ព្រាប សុវត្ថិ ម្នាក់ប៉ុណ្ណោះដែលអាចឆ្លើយបាន ។

ជួបជាមួយឧកញ៉ា ព្រាប សុវត្ថិ កាលពីពេលថ្មី ក្នុងពេលដែលលោកបានប្រកាសលក់ ដីឡូតិ៍របស់ខ្លួន លោកបានបញ្ជាក់ប្រាប់​ ក្បោះក្បាយ ថា លោកមានមុខមាត់ដូចសព្វថ្ងៃដោយសារចម្រៀង ដូច្នេះមិនថាលោកក្លាយទៅជាអ្វី ហើយស្ងប់ស្ងាត់ទីផ្សារចម្រៀងខ្លះក្ដី ក៏ប៉ុន្តែលោកនៅតែរក្សា និងបន្តអាជីពនេះតទៅមុខទៀត ដរាបណាបងប្អូននៅតែ ស្រឡាញ់គាំទ្រលោក ។
ប្រសិនបើខាងក្រុមហ៊ុន ឬ ខាងបងប្អូនដែលចង់អញ្ជើញលោកទៅចូលរួម កម្មវិធីណាមួយ លោករីករាយនិងចូលរួមដើម្បីបម្រើអារម្មណ៍បងប្អូនទស្សនិកជនដោយមិនប្រកាន់អ្វីនោះទេ ។

ថ្វីដ្បិតតែប្រកាសមិនបោះបង់អាជីពចម្រៀងចោល ប៉ុ​ន្តែមកទល់ពេលនេះនៅពុំទាន់ឃើញកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញបទចម្រៀងថ្មី ឬ បង្ហាញមុខនៅលើឆាកតន្រ្តីធំណាមួយទេមួយរយៈចុងក្រោយនេះ។ ផ្ទុយទៅវិញលោកលេចមុខតែក្នុងការឡាយលក់ដីឡូតិ៍និងផលិតផលិតផលរបស់លោកតែប៉ុណ្ណោះ ។
ទស្សនិកជនជាច្រើននៅតែចង់ស្តាប់បទចម្រៀងថ្មីរបស់លោកឧកញ៉ា ព្រាប សុវត្ថិ ពីព្រោះលោកជាកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេស និងមានអ្នកស្រឡាញ់គាំទ្រច្រើន បើទោះបីជាលោកមានវ័យច្រើន តែសន្ទុះនៃការគាំទ្រ មិនមានការថមថយឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap