២ឆ្នាំហើយអតីតស្វាមីជនជាតិ ន័រវែស៖ ទូច ស្រីលក្ខណ៍ មិនឱ្យលោកជួបមុខកូនប្រុសតាមអំណាចតុលាការឡើយ!

រយៈពេលជាង ៣ឆ្នាំហើយដែលតារាចម្រៀងអ្នកនាង ទូច ស្រីលក្ខណ៍ និងស្វាមីលោក ម៉ូថេន ជាជនជាតិ ន័រវែស បានចែកផ្លូវគ្នាដោយបន្សល់ទុកកូនប្រុសម្នាក់ជាចំណងដៃ។
យ៉ាងណាក៏ដយោរយៈពេល ២ឆ្នាំមកនេះអតីតស្វាមីជាជនជាតិ ន័រវែសរូបនេះបានបញ្ជាក់ថា អតីតភរិយារបស់លោកអ្នកនាង ទូច ស្រីលក្ខណ៍ បានរកវិធីគ្រប់បែបយ៉ាងមិនឱ្យលោកជួបកូនប្រុសឡើយ ដែលទាំងនេះវាខុសពីអ្វីតុលាការបានសម្រេច។


លោក ម៉ូថែន បានបញ្ជាក់ថា អំណាចរបស់តុលាការ បានប្រគល់កូនប្រុសឱ្យអតីតភរិយាជាអ្នកមើលថែ ហើយសម្រាប់លោកមានសិទ្ធជួបមុខកូនប្រុសរៀងរាល់ចុងសប្ដាហ៍ដិយមានការជូនដំណឹងទៅអតីតភរិយាជាមុនប្រសិនបើចង់ជួបមុខកូនប្រុស។ យ៉ាងណាទាំងនេះមិនដូចអ្វីដែលអំណាចតុលាការ បានបញ្ជាក់នោះទេ គឺអតីតភរិយារបស់ខ្លួនតែងតែយកលេសនេះលេសនោះ គ្រប់បែបយ៉ាងមិនឱ្យលោកជួបមុខកូនប្រុសទេ បើទោះជាលោកបានជូនដំណឹងជាមុនទៅកាន់តារាចម្រៀងខាងលើដើម្បីជួបមុខកូនប្រុសក្ដី។

បុរសជនជាតិ ន័រវែស រូបនេះ បានចាត់ទុកទង្វើរបស់អតីតភរិយាខ្លួន ជារឿងមិនអាចទទួលយកបាន ហើយលោកមិនសប្បាយចិត្ដនឹងអតីតភរិយារបស់លោកឡើយ។ ក្នុងនោះលោកបានបញ្ជាក់ថាមនុស្សមួយចំនួននឹងចាត់ទុកលោកថាជាមនុស្សមិនទទួលខុសត្រូវ គ្មានការយកចិត្តទុកដាក់ចំពោះកូនជាដើម។

តែយ៉ាងណាធាតុពិតមិនដូច្នោះទេ លោក ម៉ូថេន បន្ថែមថា អតីតភរិយារបស់លោក គឺអ្នកនាង ទូច ស្រីលក្ខណ៍ តែងតែនិយាយប្រាប់សមត្ថកិច្ចមូលដ្ឋានថា នាងបានផ្ដល់ឱកាសឲ្យអតីតស្វាមីបានជួបកូនគ្រប់ពេល ពោលគឺពេលមានការស្នើសុំ ឬពេលមកដល់មុខផ្ទះ គឺនាងតែងតែបើកធ្វើផ្ទះឲ្យជួប។
ប៉ុន្ដែជាក់ស្ដែងនាងមិនដែលធ្វើដូចសម្ដីរបស់នាងនោះទេ។ ទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្ដរបស់លោក និងកូនប្រុស ហើយពេលនាងធ្វើបែបនេះ នាំកូនប្រុសរបស់លោក គិតថារូបលោកជាឪពុកមិនចេះស្រឡាញ់កូន។

តារាចម្រៀងអ្នកនាង ទូច ស្រីលក្ខណ៍ មិនអាចសុំការបកស្រាយចំពោះការចោទប្រកាន់នេះបាននៅឡើយទេ។ ប៉ុន្ដែនៅក្នុងគណនីហ្វេសប៊ុករបស់ស្រីលក្ខណ៍ បានបង្ហោះវីដេអូទិញលេបថប់ថ្មីឲ្យកូន ហើយក្រោយមកក៏បង្ហោះថា៖ “កុំគិតអី ជួបអីដោះហ្នឹងទៅ។ ក្នុងជីវិតក្រុមគ្រួសារនីមួយៗ សុទ្ធតែជួបបញ្ហា គ្រាន់តែតិច និងច្រើន មិនដែលថាគ្រួសារណាមួយមិនដែលចេះឈ្លោះគ្នានោះទេ”។

សូមបញ្ជាក់ថាអ្នកនាង ទូច ស្រីលក្ខណ៍ និងអតីតស្វាមីជាជនជាតិ ន័រវែស បានរៀបការជាមួយគ្នា ៨ឆ្នាំមុនអ្នកទាំងពីរចែកផ្លូវគ្នាកាលពីជាង ៣ឆ្នាំមុន ដោយបន្សល់ទុកកូនប្រុសម្នាក់វ័យ ៦ឆ្នាំជាចំណងដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap