តារាពហុជំនាញ ខាត់ សុឃីម បានបង្ហាញពីក្ដីរីករាយ និងមិនឹកស្មានដ់ ដោយអ្នកនាងព្រមទាំងប្តី និងកូនៗ បានជាប់ការសម្ភាសន៍ទៅសហរដ្ឋអាមេរិកទាំងគ្រួសារ ដើម្បីទៅលេងអ្នកម្តាយហាយសូ និងប្អូនក្មួយៗដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ នេះបើតាមការបង្ហោះឱ្យដឹងជាផ្លូវការលើគណនីហ្វេសប៊ុកផ្លូវការបស់អ្នកនាង។
កូនច្បងត្រកូល ខាត់ រូបនេះរៀបរាប់ថា «សម្លេងហ៊ោ រីករាយ កើតឡើងជារើយៗ សំរាប់គ្រួសារ១នេះ Family Mochy Cosmetics អរគុណដល់ ស្ថានទូតUSA ដែលបានអោយគ្រួសារខ្ញុំទៅ លេងអ្នកម្តាយ ហាយសូ នឹង ប្អូនក្មួយៗ ជួបគ្នា ឆាប់ៗ USA»។
ដើម្បីអបអរដល់ភាពជោគជ័យនៃការជាប់សម្ភាសន៍របស់ក្រុមគ្រួសារអ្នកនាង ខាត់ សុឃីម ក្រុមសាច់ញាតិត្រកូល «ខាត់» បាននាំគ្នីគ្នារាំឆៃយ៉ាំយ៉ាងកងរំពងពេញមុខផ្ទះ។
ក្រុមគ្រួសារតារាពហុជំនាញនេះ នឹងធ្វើដំណើរទៅលេងសហរដ្ឋអាមេរិករយៈពេល៤សប្តាហ៍។ នេះបើតាមការបង្ហោះឱ្យដឹងរបស់គណនីហ្វេសប៊ុក ខាត់ ស្រីវង ប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម។
ខាត់ ស្រីវង់ បង្ហោះឡើងថា «Welcome soon my sister family visit USA
ជួបគា្នឆាប់ៗណាបងស្រីបងប្រុសនឹងក្មួយៗ នឹកណាស់ បញ្ជាក់បងស្រីនឹងគ្រួសារគឺមកលេងខ្ញុំនឹងអ្នកម្ដាយហៃសូ 4 អាទិត្យ»។ គួររំលឹកថា ម្តាយរបស់អ្នកនាង ខាត់ សុឃីម បានចាកចេញពីទឹកដីកំណើតប្រទេសកម្ពុជា ទៅរស់នៅអ្នកនាង ខាត់ ស្រីវង ប្អូនស្រីបង្កើតរបស់អ្នកនាង ខាត់ សុឃីម នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ជាមួយ កាលពីថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២២ កន្លងទៅ៕