ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ យប់មិញនេះមានការបង្ហាញ Fashion Show ដ៏កក្រើកមួយនៅកោះពេជ្រ ដោយមានការចូលរួមពីសំណាក់តារា ថៃដ៏ល្បីឈ្មោះ Pancake ដែលបានចូលរួមបង្ហាញឈុតសំលៀកបំពាក់ Autumn & Winter ពីប្រេនម៉ាកយីហោដ៏ល្បី គឺ Kanapot ។
ប្រេនម៉ាកយីហោដ៏ល្បី Kanapot នេះទស្សនិកជន និងអ្នកស្រលាញ់ចូលចិត្ត ជាពិសេសមិត្តៗយុវវ័យ មិនបាច់ហោះទៅថៃ ដើម្បីទិញដូចពេលមុនៗឡើយ ដោយពេលនេះនៅកម្ពុជាមានលក់ជាផ្លូវការហើយ។
បើទោះជាការបង្ហាញឈុតដ៏ស្រស់ស្អាត និងទាក់ទាញមានរយៈពេលខ្លីពីសំណាក់តារាថៃល្បីឈ្មោះរូបនេះក្ដី ក៏ប៉ុន្តែវត្តមានរបស់នាង បានទទួលការគាំទ្រជាខ្លាំងពីអ្នកចូលទស្សនា។
អ្វីដែលពិសេកម្មវិធីបង្ហាញ Fashion Show ដ៏កក្រើកយប់មិញនេះមានការចូលរួមពីសំណាក់ភ្ញៀវលំដាប់ៗក្នុងប្រទេស កម្ពុជា ដែលស្រលាញវិស័យម៉ូដ និងអ្នកជំនួញធំៗ។
ក្រៅតែពីដើរបង្ហាញម៉ូដម៉ាកយីហោ ដ៏ល្បី Kanapot យប់មិញនេះ Pancake ក៏បង្ហាញវត្តមាននៅក្លិប EDM ផងដែរទៅតាមការសំណូនពររបស់ហ្វេនៗជាទីស្រលាញ់របស់នាង ដោយទទួលការគាំទ្រជាខ្លាំងពីទស្សនិកជនសម្រាប់វត្តមាននៅ កម្ពុជាលើកនេះ៕