ដ្បិតថ្នាំងថ្នាក់ចិត្តខ្លះក្រោយពេលចាកចេញតែនាយ ក្រូច មិនភ្លេចគុណ CTN ឡើយបានជួយឱ្យល្បីល្បាញដល់សព្វថ្ងៃ!

តារាកំប្លែងនាយក្រូច ម្នាក់ទៀតហើយបានចាកចេញពីស្ថានីយទូរទស្សន៍ CTN បន្ទាប់ពីនាយ ពាក់មី ដែលបានចាកចេញកាលពីពេលថ្មីៗ។ បើទោះជាប្រកាសចាកចេញបែននេះក្ដីក៏ប៉ុន្តែតារាកំប្លែងល្បីឈ្មោះរូបនេះ មិនភ្លេចអរគុណដល់ស្ថានីយនេះទេ ដែលបានជួយជ្រោមជ្រែងធ្វើឱ្យលោកមានភាពល្បីឈ្មោះដល់សព្វថ្ងៃ។
នាយ ក្រូច បានបញ្ជាក់បែបនេះថា៖”នេះជាថ្ងៃចុងក្រោយរបស់ខ្ញុំនៅ CBS ដែលមានរយៈពេលជាង១០ឆ្នាំ។ ទីនេះដូចជាផ្ទញរបស់ខ្ញុំអីចឹង ខ្ញុំមិនភ្លេចគុណ CTN ទេ ដែលបានធ្វើឱ្យខ្ញុំល្បីឈ្មោះ និងមានគេស្គាល់ច្រើនក្នុងចំណោមមហាជនដល់បច្ចុប្បន្ន”។
តារាកំប្លែងមានប្រភពមកពីខេត្ត កំពង់ស្ពឺ រូបនេះថា លោកយកសម្ភារៈមួយចំនួនដូចជា កាតសម្គាល់ខ្លួន បណ្ណចេញចូលរថយន្តជាដើមមកប្រគល់ជូនស្ថានីយទូរទស្សន៍ CTN វិញជាមួយលិខិតផ្ដាច់កុងត្រាការងារមានរយៈជាង ១០ឆ្នាំរបស់ខ្លួន។

នាយ ក្រូច មិនបានបញ្ជាក់ពីហេតុផលធ្វើឱ្យលោកចាកចេញពីសម្ព័ន្ធក្រុមហ៊ុន CBS នេះទេ លោកគ្រាន់តែបញ្ជាក់ខ្លីថាគឺបញ្ហាស្រដៀងគ្នានឹងអ្នកចេញមុនៗដែរដូចជា នាយ ពាក់មី និងក្រុមកីឡារបស់ CBS ជាដើម។
តារាកំប្លែងល្បីឈ្មោះខាងលើមិនទាន់រកទ្រនំថ្មីឃើញនៅឡើយទេមកទល់នឹងពេល ដោយនាងបញ្ជាក់ថានឹងប្រាប់ដល់ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនប្រសិនបើនាយរកទ្រនំថ្មីឃើញ។ យ៉ាងនាយ ក្រួច ស្នើឱ្យទស្សនិកជនជួយជួល កំប្លែង និងមុខរបរអកកេសផ្ទាល់ខ្លួនរបស់នាងផងដែរ។

សូមបញ្ជាក់ថាក្រោមលេចលឺដំណឹងព័ត៌មានពីការថ្នាំថ្នាក់ចិត្តជាមួយអ្នកគ្រប់គ្រងថ្មីដែលជាជនជាតិ ឥណ្ឌា មានបុគ្គលិកសំខាន់ៗជាច្រើនក្រៅតែពីនាយក្រូច មានដូចជា នាយពាក់ មី ក្រុមកីឡារបស់ CBS និងចុងក្រោយនេះគឹដំណឹងរបស់លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលជាអ្នកដឹកនាំកំប្លែងល្បីឈ្មោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap