នាយគ្រឿន ម្នាក់ទៀតបង្ហាញលិខិតដើរចេញពី CTN តាមមិត្តរួមក្រុម

មិនខុសពី នាយ ពាក់មី នាយក្រូច នោះទេតារាកំប្លែងល្បីឈ្មោះនាយ គ្រឿន ម្នាក់ទៀតក៏បានបង្ហាញលិខិតផ្លូវការដើរចេញពី CTN ដែរកាលពីម្សិលមិញនេះ។

លោកបានសរសេរលើបណ្ដាញសង្គមថា៖”រីករាយនៅអ្វីដែលយើងមាន ហើយបាត់បង់ទៅវិញ។ លាហើយ ស៊ី ធី អិន ទីកន្លែងផ្ដល់កំណើតសិល្បៈដល់រូបខ្ញុំ លាបងប្អូន ធ្លាប់រួមការងារគ្រប់កម្មវិធីនៅទីនេះ អរគុណ ស៊ី ធី អិន អរគុណពូមីង ពុកម៉ែបងប្អូនដែលស្រឡាញ់ និងគាំទ្រខ្ញុំរហូតមក”។

បើទោះជាប្រកាសចាកចេញបែននេះក្ដីក៏ប៉ុន្តែតារាកំប្លែងល្បីឈ្មោះរូបនេះ មិនភ្លេចអរគុណដល់ស្ថានីយនេះទេ ដែលបានជួយជ្រោមជ្រែងធ្វើឱ្យលោកមានភាពល្បីឈ្មោះដល់សព្វថ្ងៃ។

នាយ គ្រឿន ក៏មិនបានបញ្ជាក់ពីហេតុផលធ្វើឱ្យលោកចាកចេញពីសម្ព័ន្ធក្រុមហ៊ុន CBS នេះទេ លោកគ្រាន់តែបញ្ជាក់ខ្លីថាគឺបញ្ហាស្រដៀងគ្នានឹងអ្នកចេញមុនៗដែរដូចជា នាយ ពាក់មី នាយ ក្រូច និងក្រុមកីឡារបស់ CBS ជាដើម។
តារាកំប្លែងល្បីឈ្មោះខាងលើមិនទាន់រកទ្រនំថ្មីឃើញនៅឡើយទេមកទល់នឹងពេល ដោយនាងបញ្ជាក់ថានឹងប្រាប់ដល់ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួនប្រសិនបើនាយរកទ្រនំថ្មីឃើញ។

សូមបញ្ជាក់ថាក្រោមលេចលឺដំណឹងព័ត៌មានពីការថ្នាំថ្នាក់ចិត្តជាមួយអ្នកគ្រប់គ្រងថ្មីដែលជាជនជាតិ ឥណ្ឌា មានបុគ្គលិកសំខាន់ៗជាច្រើនក្រៅតែពីនាយក្រូច នាយពាក់ មី ក្រុមកីឡារបស់ CBS និងចុងក្រោយនេះគឹដំណឹងរបស់លោក សុវណ្ណរិទ្ធី ហៅតាវិចទ័រ ដែលជាអ្នកដឹកនាំកំប្លែងល្បីឈ្មោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap