ផលិតកម្ម LD Entertainment បានសម្ពោធចាកើបញ្ចាំងរឿថ្មីប្លែករបស់ខ្លួនគឺរឿង”លោកប៉ាមហាកូរ” កាលពីថ្ងៃសៅរ៍ទី២ចុងសប្ដាហ៍មុននេះ ដោយទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជន និងភ្ញៀវពិសេសៗបានចូលទស្សនាថ្ងៃបើកសម្ពោធ។
កាតលាន់មាត់សរសើរពីទស្សនិកជន ថាជាសាច់រឿងថ្មីប្លែក និងទាក់ទាញជាងមុនធ្វើអោយផលិតកម្មនេះប្ដូរយុទ្ធសាស្ត្រដាក់បញ្ចាំង ដោយត្រូវបញ្ចាំងជាផ្លូវការនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុន។
លោក លៀក លីដា ដែលជាចាងហ្វាងផលិតកម្ម LD Picture ការប្ដូរយុទ្ធសាស្ត្របញ្ចាំងរបស់ផលិតកម្ម ដើម្បីអោយទស្សនិកជនកាន់តែមានពេលវេលា និងចាប់អារម្មណ៍ថែមទៀតចំពេាះភាពយន្តមួយៗរបស់ផលិតកម្មតែងតែរិះរកនូវអ្វីដែលថ្មីប្លែកសម្រាប់ចក្ខុទស្សនិកជនខ្មែរ ជាពិសេសគឺហ្វេន LD ផ្ទាល់តែម្ដង។
ចាងហ្វាង និងជាផលិតលេចធ្លោទើបទទួលពានរង្វាន់ផលិតករឆ្នើមកាលពីពេលថ្មី មានជំនឿជាក់ថា ស្នាដៃថ្មី បូករួមការប្ដូរយុទ្ធសាស្ត្របញ្ចាំងនេះនឹងធ្វើអោយរឿង”លោកប៉ាមហាកូរ” ទទួលការគាំទ្រកាន់តែច្រើន។
មិនខុសពីផលិតករខាងលើទេលោក ទេព រិន្ទដារ៉ូ ដែលជាតួអង្គសំខាន់ក្នុងសាច់រឿងបានបញ្ជាក់ថាលោកមានការភ្ញាក់ផ្អើលជាងខ្លាំងនៅពេលឃើញអ្នកចូលរួមថ្ងៃសម្ពោធពោរពា្យសរសើររឿងមួួយនេះ។
តារាជើងចាស់ល្បីឈ្មោះខាងលើបានបន្តថា លោកពិតជាមានមោទនភាព ដោយបានរួមជាចំណែកមួយក្នុងរឿង”លោកប៉ាមហាកូរ” របស់ផលិតកម្ម LD Entertainment តែងតែជាទីចាប់អារម្មណ៍របស់ មហាជននៅពេលស្នាដៃមួយចេញបញ្ចាំងផ្លូវការ។
សូមបញ្ជាក់ភាពយន្តរឿង”លោកប៉ាមហាកូរ” ដែលសម្ពោធចាក់បញ្ចាំងកាលពីចុងសប្ដាហ៍មុនមានតារា និងភ្ញៀវកិត្តិយសជាច្រើនចូលរួមដែលធ្វើអោយកម្មវិធីថ្ងៃសម្ពោធកាន់តែអធិកអធម។
រឿង”លោកប៉ាមហាកូរ” នឹងចាក់បញ្ចាំងផ្លូវការគ្រប់រោងភាពយន្តនានាចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ តទៅ៕