កម្មវិធីជ្រើសរើសតារាបង្ហាញម៉ូដដើម្បីក្លាយទៅជាតារាបង្ហាញម៉ូដអាជីព Face of Cambodia 2022 ចាប់ផ្ដើមដំណើរការជាផ្លូវការហើយ ដោយប្អូនៗយុវជន យុវនារីអាចដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីនេះបានដើម្បីសម្រេចនូវក្ដីស្រមៃរបស់ខ្លួនបាន។
លក្ខខណ្ឌចូលរួមប្រកួត: ចុច Like, Follow និង Share ការប្រកួតនេះពីទំព័រ FB Page: Face of Cambodia។ មានសញ្ជាតិខ្មែរ អាយុចាប់ពី១៦ឆ្នាំ ដល់ ៣០ឆ្នាំ ត្រូវនៅលីវ មិនធ្លាប់រៀបការ មិនធ្លាប់សម្រាលបុត្រ។
បេក្ខនារីត្រូវមានកម្ពស់ចាប់ពី ១‚៦៥ម ឡើងទៅ បេក្ខជនត្រូវមានកម្ពស់ចាប់ពី ១‚៧៥ម ឡើងទៅ។ មិនមានជាប់ពាក់ព័ន្ធកុងត្រានឹងក្រុមហ៊ុនណាមួយឡើយ ជ័យលាភីនឹងក្លាយជាទូតសុឆន្ទ:របស់Freshy Juice និងតំណាងកម្ពុជាក្នុងកម្មវិធី Face Of Asia 2022 នៅប្រទេសកូរ៉េ ក្នុងខែកញ្ញា ឆ្នាំ២០២២។
ចាប់ផ្តេីមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែកក្កដានៅការិយាល័យCIM នៅ The Olympia Mall ជាន់ទី៣។ សូមរៀបចំខ្លួនស្អាតបាត ស្លៀកខោខូវប៊យខៀវ អាវយឺតពណ៌ស ស្បែកជើងកែង/ប៉ាត់តា ដេីម្បីថតរូបទុកVoteទទួលបានពិន្ទុ បូកសរុបជាមួយនិងពិន្ទុក្នុងថ្ងៃសំភាសន៏ជ្រើសរើស និងការដើរបង្ហាញជូនគណៈកម្មការ និងការប្រកួតផ្តាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែកក្ដដា ខាងមុខនេះ។
លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅកម្មវិធី Face Of Cambodia បាននិយាយកម្មវិធីនេះគឺផ្ដោតខ្លាំងលើតារាបង្ហាញម៉ូដអាជីព ដូច្នេះសម្រាប់បេក្ខជន បេក្ខនារីចង់ក្លាយជាតារាបង្ហាញម៉ូដបែបអាជីពនោះពិតជាមិនខុសបំណងទេ។
លោកបានបន្តថាឆ្នាំនេះ កម្មវិធីប្លែក និងទាក់ទាញជាងកន្លងទៅ ព្រោះរយៈពេល ២ឆ្នាំកន្លងមកនេះកម្មវិធីគឺប្រកួតតែតាមអនឡាញប៉ុណ្ណោះ ដោយសារវិបត្តិនៃជំងឺកូវីដ១៩។ យ៉ាងសម្រាប់ឆ្នាំ២០២២នេះ កម្មវិធីសង្ឃឹមថានឹងអាចជ្រើរើសបានបេក្ខភាពល្អ មានសមត្ថភាពអាចទៅប្រកួតប្រជែងនៅប្រទេស កូរ៉េ ក្នុងពេលឆាប់ៗខាងមុខបាន។
លោកស្នើឱ្យបេក្ខជនបេក្ខនារី មានចំណាប់អារម្មណ៍រួមរាន់ដាក់ពាក្យប្រកួតតាមរយៈអាស័យដ្ឋានខាងលើព្រោះការដាក់ពាក្យមានរយៈពេលតែជាង ៣សប្ដាហ៍ប៉ុណ្ណោះ ហើយកម្មវិធីប្រកួតផ្ដាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះហើយ៕