អ្នកមេម៉ាយស្ដុកស្ដម្ភ និងជាអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជាអ្នកនាង ទ្រី ដាណា បានបង្ហាញពីតម្រុយកាន់តែច្បាស់ហើយពីរឿងមង្គលការរបស់អ្នកនាង ដោយគេសង្ស័យថាគូស្នេហ៍ថ្មីរបស់ តារាអនឡាញល្បីឈ្មោះរូបនេះគឺជាបុរសសង្ហាម្នាក់ទស្សនិកជនមិននឹកស្មានដល់។
អ្នកនាង ទ្រី ដាណា បានឱ្យតម្រុយលើរឿងអាពាហ៍ពិពាហ៍នេះ ដោយពោលពាក្យថា៖”ពីមុនមកពេលខ្ញុំរៀបការម្តាយឪពុកជាអ្នករៀបចំអោយ ហើយចុះអីឡូវ មានគេចូលស្តីដណ្តឹងហើយ តើអោយខ្ញុំទៅសួរអ្នកណាទៅបើម្តាយឳពុកខ្ញុំគាត់ស្លាប់អស់ហើយ សួរហ្វេនៗបានទេ?តើចង់អោយចែដាណារៀបការឆាប់ៗនេះអត់”។
ការបញ្ជាក់បែបនេះសំណាក់ម្ចាស់ហាងពេជ្រ ដាណា ទ្រី ទំនងជាអ្នកនាងបានរកឃើញអ្នកស្អំបេះដូង និងស្វែងយល់ចិត្តគ្នារួចហើយ។ ក្នុងនោះអ្នកនាងតែងតែបញ្ចេញរូបភាពបុរសសង្ហាម្នាក់ដោយថតបែរខ្នង ក៏ប៉ុន្តែបានលាក់អត្តសញ្ញាណបុរសម្នាក់នោះ។
ហ្វេនៗដែលជាអ្នកគាំទ្រតារាអនឡាញល្បីឈ្មោះខាងលើជារឿយៗតែងតែរំអុកអ្នកនាងឱ្យបើកចំហរ និងបើកមុខគូស្នេហ៍ថ្មី ដើម្បីប្រាប់ដល់មហាជន ក៏ដូចជាពេលវេលានៃបង្គលការរបស់អ្នកទាំងពីរ។ យ៉ាងណាអ្នកនាងតែងតែលាក់បាំង និងប្រាប់ដល់ហ្វេនៗថានឹងមានដំណឹងឆាប់ៗ ហើយស្នើឱ្យអ្នកគាំទ្រខ្លួនរង់ចាំពេលមួយដ៏ល្អនោះអ្នកនាងនឹងបើកមុខគូស្នេហ៍ថ្មីរបស់ខ្លួន។
សូមបញ្ជាក់ថាក្រោយពីចែកផ្លូវគ្នាដើរជាមួយស្វាមីអ្នកជំនួញអនឡាញល្បីឈ្មោះ ទ្រី ដាណា បានប្រកាសជាសាធារណៈរកអ្នកស្អំបេះដូងដោយមិនប្រកាន់ពីវណ្ណៈ ឬទ្រព្យសម្បិត្តិនោះទេ សំខាន់គឺចេះស្រលាញ់ និងយល់ចិត្តគ្នា នោះគឺជាអ្វីដែលអ្នកនាងចង់បានបំផុត។ ងាកទៅរកជំនួញពេញដៃរបស់អ្នកនាងវិញនោះគឺថាកំពុងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន ទាំងអាជីវកម្មហាងពេជ្រ និងផលិតផលគ្រឿងសំអាងនានា៕