នៅព្រឹកថ្ងៃទី០៦ កក្កដា នេះ ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូកីឡា អាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានយល់ព្រមតាមសំណូមពរប្រជាពលរដ្ឋ អនុញ្ញាតអោយរថយន្តចង្កូតស្ដាំ អាចបង់ពន្ធ ដោយមិនចាំបាច់កែពីចង្កូតស្ដាំ ទៅចង្កូតឆ្វេងនោះឡើយ។
ការអនុញ្ញាតនេះធ្វើឡើងបន្ទាប់ពីមានក្រុមប្រជាពលរដ្ឋមួយចំនួនកាលពីដើមសប្ដាហ៍នេះបានធ្វើកូដកម្មស្នើសុំដល់សម្ដេចតេជោ ទាមទារសុំមិនយករថយន្តរបស់ពួកគេទៅកែចង្កូតស្ដាំទៅឆ្វេងនោះទេ។
សម្ដេចតេជោបន្តថា ការអនុញ្ញាតបែបនេះសូមបងប្អូនប្រជាពលរដ្ឋដែលមានរថយន្តចង្កូតស្ដាំ អ្នកមិនបានមកបង់ពន្ធ ត្រូវមកបង់ពន្ធ អ្នកដែលបានកក់ប្រាក់ពន្ធ ត្រូវទៅបង្គ្រប់ប្រាក់បង់ពន្ធ ដើម្បីទទួលបានស្លាកលេខប្រើប្រាស់។
ត្រង់ចំនុចនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ត្រឹមថ្ងៃទី០៦ ខែកក្កដា ២០២២ នេះមិនអនុញ្ញាតអោយមានការនាំចូលបន្តនូវឡានចង្កូតស្ដាំនេះដាច់ខាត ការអនុញ្ញាតខាងលើ សម្រាប់តែឡានដែលបានចរាចរនៅក្នុងកម្ពុជារួចហើយប៉ុណ្ណោះ ៕