សម្ដេច ហ៊ុន សែន ៖ ស្ត្រីខ្មែរមួយចំនួនលើ Tik Tok កំពុុងនិយាយពាក្យចម្អេះចំអាសទាក់ទងរឿងផ្លូវភេទធ្វើឱ្យបាត់តម្លៃជាស្ត្រី!

ថ្លែងនៅក្នុងពិធីសំណេះសំណាលប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម នៅថ្ងៃទី៧ កក្កដា ២០២២ព្រឹកមិញនេះសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិយាយថាស្ត្រីខ្មែរមួយចំនួន កំពុងចម្អេះចំអាស តាមបណ្ដាញសង្គម ដែលនាំឱ្យបាត់បង់តម្លៃជាស្ត្រីខ្មែរ
សម្ដេចតេជោបានឃើញស្ត្រីខ្មែរមួយចំនួននិយាយពាក្យអាសអាភាស នៅក្នុងបណ្ដាញសង្គម TikTok ដែលកំពុងពេញនិយមនៅកម្ពុជា។ ពាក្យសម្តីចំអាសចំអូង ដែលនារីទាំងនោះ ប្រើប្រាស់ភាគច្រើននិយាយពាក់ព័ន្ធនឹងផ្លូវភេទ និងភាពសិចស៊ីផ្សេងៗ​។ 

បើតាមសម្ដេច ហ៊ុន សែន ការប្រើប្រាស់ពាក្យចំអាសចំអូងទាំងនោះ វាហាក់កំពុងតែធ្វើឱ្យបាត់បង់នូវគុណតម្លៃរបស់ស្ត្រីខ្មែរ។ ក្នុងនោះសម្ដេចស្នើឱ្យពួកគេកាត់បន្ថយ ឬបើអាចឈប់និយាយពាក្យទាំងនោះតែម្ដងដើម្បីធ្វើយ៉ាងរក្សាឱ្យបាននូតម្លៃដ៏ល្អជានារីខ្មែរ

 

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap