ទោះជួបភាពរកាំរកូសខ្លះតែ ឡៅ បញ្ញា ប្ដេជ្ញា និងតាំងចិត្តខ្ពស់សម្រាប់ការប្រកួតនៅ ប៉ូឡូញ

បើទោះបីជាមានការយឺតយ៉ាវព្រោះតែបញ្ហា Visa និងភាពរកាំរកូសខ្លះក្នុងប្រទេស កម្ពុជា ក៏ប៉ុន្តែលោក ឡៅ បញ្ញា Mister Supranational Cambodia 2022 នៅតែបន្តដំណើរដោយក្តីជឿជាក់ និងបេ្តជ្ញាចិត្តធ្វើឱ្យបានល្អបំផុត ។
ពេលនេះបេក្ខជនដែលចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational ដែលរៀបចំឡើងនៅប្រទេស ប៉ូឡូញ បានជួបជុំគ្នាអស់ហើយ តែសម្រាប់ កម្ពុជា មានការយឺតយ៉ាវបន្តិចក្នុងការចេញទៅប្រកួតដោយ សារបញ្ហាមួយចំនួន ។
លោក ឡៅ បញ្ញា បេក្ខជនតំណាងកម្ពុជា ទៅចូលរួមប្រកួត Mister Supranational 2022 បានបញ្ជាក់ពីប្រទេស ថៃ មកថា លោក បានហោះហើរទៅប្រទេស ប៉ូឡូញ កាលពីយប់នេះហើយក្រោយពីទទួលបានវីសាពីស្ថានទូត ប៉ូឡូញ ប្រចាំនៅប្រទេស ថៃ ។

លោកពិតជារំភើបចិត្តខ្លាំងណាស់ដែលអាចទទួលបានវីសាចេញទៅប្រកួត ដើម្បីបំពេញតួនាទីជាបេក្ខជនតំណាង កម្ពុជា ទោះបីជាការចេញទៅប្រកួតនេះ មានការយឺតយ៉ាវបន្តិចក្តី តែលោកបានតាំងចិត្ត ប្រឹងប្រែងធ្វើអស់ពីសមត្ថភាព ។
ជាមួយនិងការតាំងចិត្ត និងការជឿជាក់ក្នុងការចេញទៅប្រកួត Mister Supranational នេះ លោក ឡៅ បញ្ញា បានត្រៀមខ្លួនរួចជាស្រេចដើម្បី​បង្ហាញខ្លួននៅលើឆាកអន្តរជាតិ ទាំងការ ឆ្លើយសំនួរ ការរៀបចំសម្លៀកបំពាក់ ការតែងខ្លួន​ រួមជាមួយការបញ្ចេញសមត្ថភាពនានា ជាពិសេសនោះ ឡៅ បញ្ញា ក៏បានត្រៀមបង្ហាញនូវក្បាច់គុណល្បុក្តតោ ជាមួយនឹងឈុតសម្លៀកបំពាក់ច្នៃយ៉ាងប្រណិតពីលោក សួន តាម៉ីង ក្រុម របាំខ្មែរ ជាក់ស្តែងតាមរយៈរូបភាពដែលទស្សនិកជនបានឃើញស្រាប់ ។

លោក ឡៅ បញ្ញា បានបន្ថែមទៀតថា មិនថាលទ្ធផលការប្រកួតយ៉ាងណាទេ លោកនឹងខិតខំប្រឹងប្រែង តស៊ូ ពុះពារដលវគ្គផ្តាច់ព្រ័ត្រ និងធ្វើឱ្យអស់លទ្ធភាព ពីព្រោះការប្រកួត ជាប់ឬធ្លាក់ គឺជារឿងធម្មតា តែអ្វីដែលធ្វើឱ្យ លោកមានកម្លាំងចិត្តឈរជើងនៅលើឆាកនេះបាន ក៏ព្រោះតែមានការជួយជ្រោមជ្រែង និងផ្តល់កម្លាំង ចិត្តពីអ្នកគាំទ្រ ។ លោក ឡៅ បញ្ញា ក៏បានអរគុណ និងអំពាវនាវឱ្យអ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេស ចូលរួមគាំទ្រលោកឱ្យបានច្រើន ព្រោះនេះជាមុខមាត់របស់ កម្ពុជា ។
លោក ឡៅ បញ្ញា មិនត្រឹមតែជាបុរសសង្ហារនិងមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ លោកថែមទាំងជាតារាសម្តែង តារាបង្ហាញម៉ូដ គ្រូបង្ហាត់កីឡា និង ជាអ្នកលេងកីឡាដ៏ល្បីល្បាញមួយរូប ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap