អ្នកនិពន្ធបទភ្លេងល្បីឈ្មោះលោក សួន ពិសិដ្ឋ ផ្ដើមបង្កើតវង់ភ្លេងថ្មីផ្ទាល់ខ្លួនហើយនាពេលនេះ បន្ទាប់ពីលោកបានសិក្សាច្បាស់លាស់ និងស៊ីជម្រៅពីតម្រូវការក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន។
វង់ភ្លេចដែលមានឈ្មោះថា KHMER ORCHESTRA BAND ត្រូវអ្នកជំនាញបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែក music Piano master និងតែងនិពន្ធ Orchestra ពីប្រទេស កាណាដា បញ្ជាក់ថាគឹលោកបង្កើតឡើងសម្រាប់កម្រិតត្រកូលអភិជន និងថ្នាក់អន្តរជាតិ ដែលមិនធ្លាប់មានអ្នកបង្តើតនោះទេពីមុនមកក្នុងប្រទេស កម្ពុជា។
លោក សួន ពិសិដ្ឋ បានបញ្ជាក់ថា៖”ដូចប្អូនដឹងស្រាប់បងចង់បង្កើតយូរមកហើយតែពេលវេលាមិនទាន់មកដល់ តែពេលនេះវាបានមកដល់ហើយ។ ស្ទិលរបស់បងគឺ Unique មានគំនិតច្នៃប្រឌិត ជាប្រភេទវង់ភ្លេងមានការគ្រប់គ្រងដឹងនាំច្បាស់លាស់ហើយបានគ្រប់សម្រាប់ខ្មែរផង និងសម្រាប់បរទេសផង ជាពិសេសលំដាប់អភិជនជាតិ និងអន្តរជាតិ”។
បុរសដែលមានស្នាដៃនិពន្ធបទភ្លេចល្បីៗរាប់មិនអស់រូបនេះបន្តថា គោលបំណងដែលលោកបង្កើតវង់ភ្លេង KHMER ORCHESTRA BAND មានលក្ខណៈខុសពីគេពីឯងបែបនេះគឺលោកធ្វើឡើងក្នុងគោលបំណងស្រលាញ់ និងចង់ចូលរួមលើកស្ទួយវិស័សិល្បៈវប្បធម៌តន្រ្តីខ្មែរឱ្យកាន់តែមានវិសាលភាពក្នុងប្រទេស និងដល់សកលលោក នាថ្ងៃអនាគតតាមរយៈការធ្វើម្ដងបន្តិចៗ។
វង់ភ្លេងដែលលោកបង្កើតនេះមានចម្រុះតែម្ដងដូចជា វង់ភ្លេងបុរាណខ្មែរ លាយវង់ភ្លេងសកលបច្ចិមប្រទេស Orchestra និង Rock Band រួមគ្នា រួមនឹង Piano ដែលជាការប្រគំដោយលោកផ្ទាល់តែម្ដង ដោយអមនឹងតារាចម្រផងល្បីៗប្រចាំប្រទេស។
តាមរយៈការរៀបចំយ៉ាងយកចិត្តទុកដាក់ ភាពច្នៃប្រឌិតខ្ពស់លោក សួន ពិសិដ្ឋ សង្ឃឹមថាវង់ភ្លេងថ្មីរបស់ខ្លួន និងទទួលការគាំទ្រពីទស្សនិកជន ក៏ដូចជាថ្នាក់ដឹកនាំនានា រួមទាំងថ្នាក់អន្តរជាតិផង។
សូមបញ្ជាក់ថាលោក សួម ពិសិដ្ឋ មិនត្រឹមតែជាអ្នកនិពន្ធបទភ្លេចល្បីឈ្មោះមួយរូបប៉ុណ្ណោះទេ លោកថែមទាំងជាតារាចម្រៀងមួយរូបផងដែរ។ បទចម្រៀងផ្ទាល់ខ្លួន និងបទភ្លេចដែលលោកនិពន្ធឱ្យតារាល្បីៗនានាតែងតែទទួលការគាំទ្រខ្លាំងពីទស្សនិកជន។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតដោយយកជំនាញ music Piano master និងតែងនិពន្ធ Orchestra ពីប្រទេស កាណាដា ៕