កម្មវិធីប្រកូតប្រជែង បវរកញ្ញា Miss World Cambodia 2022 បានរកឃើញជយលាភី តំណាងកម្ពុជាដើម្បីចូលរួមប្រកួតប្រជែងលើឆាកអន្តរជាតិហើយ។
ក្នុងនោះជ័យលាភីលេខ ១ : កញ្ញាឯកលេខ 7 តេង ស្រីពេជ្រ ជ័យលាភីលេខ ២ : កញ្ញាឯកលេខ 10 វុន ស្រីនិច ជ័យលាភីលេខ ៣ : កញ្ញាឯកលេខ 15 ឈាង លីនដា
សម្រាប់ជ័យលាភីទាំង 3 រូបខាងលើ ចំពោះកម្មវិធីប្រកួតលំដាប់អន្តរជាតិ ដែលបេក្ខនារីត្រូវទៅចូលរួមប្រកួតនោះ មិនទាន់ប្រកាសឱ្យដឹងនោះទេ ដោយត្រូវពិចារណាលើភាពសមស្រប ដូចដែលបានជម្រាបជូនក្នុងការផ្សាយផ្ទាល់នៃវគ្គផ្តាច់ព្រ័ត្រ។
ជ័យលាភីពានរង្វាន់កិត្តិយសដទៃៗទៀតពីកម្មវិធី Miss World Cambodia 2022 មានដូចជា៖ ពានរង្វាន់ ស្រស់សោភាបែបខ្មែរ : កញ្ញាឯកលេខ 11 ជិន ភ័ក្តភិនិ 2. ពានរង្វាន់ BEST CATWALK SWIMMING SUIT : កញ្ញាឯកលេខ 7 តេង ស្រីពេជ្រ 3. ពានរង្វាន់ MISS PERSONALITY : កញ្ញាឯកលេខ 5 សាន លក្ខិណា 4. ពានរង្វាន់ MISS PHOTOGENIC : កញ្ញាឯកលេខ 15 ឈាង លីនដា 5. ពានរង្វាន់ MISS DUTCH MILL : កញ្ញាឯកលេខ 10 វុន ស្រីនិច 6. ពានរង្វាន់ MISS PARRY : កញ្ញាឯកលេខ 7 តេង ស្រីពេជ្រ 7. ពានរង្វាន់ MISS C.P. : កញ្ញាឯកលេខ 15 ឈាង លីនដា 8. ពានរង្វាន់ MISS OLYMPIA :កញ្ញាឯកលេខ 5 សាន លក្ខិណា៕