ក្រុមហ៊ុនមេធាវីមួយត្រៀមវិធានការច្បាប់លើតារាល្បីរកស៊ីឆបោក ចោម ក្វាន់ ក្រោយជំពាក់ប្រាក់ ៣ម៉ឺនដុល្លារមិនព្រមសង!

ក្រុមហ៊ុនមេធាវីមួយឈ្មោះ HNS ត្រៀមនឹងមានវិធានការផ្លូវច្បាប់លើតារាអនឡាញល្បឈ្មោះម្នាក់គឺអ្នកនាង ចោម ក្វាន់ ពីបទជំពាក់ប្រាក់ ៣ម៉ឺនដុល្លារមិនព្រមសមរហូតមកទល់នឹងពេលនេះ។
បើយោមតាមលិខិតរបស់ក្រុមមេធាវី HNS មានមេធាវីដូចជា ហង្ស ផារ៉ាឌី ពៅបញ្ហា និង គឹម វិញ្ញូរិទ្ធ បានជម្រាបមកលោកស្រី សឿន ចំរើន ដែលជាអគ្គនាយិកាក្រុមហ៊ុន ចោម ក្វាន់ និងហាងមាសពេជ្រ ចំរើន សុវត្ថិភាព ពីការបង់ថ្លៃសេវាកម្មមេធាវីខកខានបង់ សម្រាប់ខែ មេសា និងខែឧសភា ដែលថ្លៃសេវាគឺ៣ម៉ឺនដុល្លារ។
តែយ៉ាងណារហូតមកទល់នឹងពេលនេះតារាអនឡាញ ដែលទស្សនិកជនល្បីថារកស៊ីបោកគេច្រើននាក់នេះមិនទាន់ចេញមុខដើម្បីសងថ្លៃសេវា ដែលក្រុមមេធាវី HNS ទាមទារនៅឡើយទេបើទោះជាក្រុមមេធាវីទាំងនោះបានទាក់ទងអ្នកនាងច្រើនលើកច្រើនសារហើយក្ដី។

ក្រុមហ៊ុនមេធាវីខាងលើបានដាក់កំហិតឱ្យអ្នកស្រី សឿន ចំរើន ហៅ ចោម ក្វាន់ ចូលមកបង់ប្រាក់មិនឱ្យលើសពីថ្ងៃទី ២១ ខែមិថិនា ឆ្នាំ២០២២ តែរហូតមកទល់នឹងថ្ងៃនេះហើយតារាអនឡាញរូបនេះនៅតែមិនទាន់ចូលខ្លួនទៅបង់ប្រាក់នៅឡើយទេ ។
ក្រុមហ៊ុនមេធាវី HNS ត្រៀមនឹងបញ្ចប់កិច្ចសហប្រតិការជាមួយតារាអនឡាញ់ខាងលើប្រសិនបើអ្នកនាងមិនចូលខ្លួនមកដោះស្រាយថ្លៃសេវាកម្មរបស់ក្រុមហ៊ុន។ ក្រុមបន្តថាទោះជាបញ្ចប់ថ្លៃសេវាហើយក្ដីក៏កត្វកិច្ចបង់ថ្លៃសេវាដែលជំពាក់ក៏អ្នកនាង ចោម ក្វាន់ នៅតែមានកតព្វកិច្ចដដែល ហើយប្រសិនបើនៅតែមិនសហការក្រុមហ៊ុននឹងមានវិធានការផ្លូវច្បាប់ជាធរមាន។
ទាក់ទងការចោទប្រកាន់ និងការទាមទារឱ្យបង់ប្រាក់ពីសំណាក់ក្រុមហ៊ុនមេធាវីនេះអ្នកចោម ក្វាន់ មិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទអ្នកនាងតេចូលជាច្រើនលើកតែគ្មានអ្នកទទទួល។

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេម្រាប់តារាអូនឡាញល្បីឈ្មោះម្នាក់គឺអ្នកនាង ចោម ក្វាន់ ដែលតែងតែរងការចោទប្រកាន់ពីសំណាក់មនុស្សមួយចំនួនពីការរកស៊ីឆបោករបស់អ្នកនាង ក៏ប៉ុន្តែអ្នកនាងនៅតែបន្តរកស៊ីធម្មតាដដែល៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap