មកមើលសម្រស់ដ៏ស្រស់ស្អាត និងពោរពេញ ដោយសមត្ថភាពនៃបេក្ខភាពទាំង ៣៥ រូប Miss Grand Cambodia 2022

បេក្ខភាពចំនួន ៣៥រូបដែលតំណាងឲ្យរាជធានី-ខេត្ត-ក្រុង នៃព្រះរាជាណាចក្រកម្ពុជានិងតំណាងឲ្យប្រទេសដែលមានប្រជាជនកម្ពុជារស់នៅច្រើន នៃកម្មវិធី Miss Grand Cambodia 2022 បានបញ្ចេញជាផ្លូវការហើយ។

ការបោះឆ្នោតត្រូវបានចាប់ផ្តើមពីពេលនេះតទៅដើម្បីឲ្យបេក្ខនារីដែលលោកអ្នកគាំទ្រមានឱកាសចូលទៅកាន់បេក្ខភាពកំពូលទាំង 15 នាក់ចុងក្រោយនៅវគ្គផ្តាច់ព្រ័ត្រ ដែលនឹងចាប់ផ្ដើមនាពេលដ៏ខ្លីខាងមុខ។

លក្ខខណ្ឌដើម្បីអោយទស្សនិកជន អ្នកគាំទ្រ និងហ្វេនៗអាចចូលទៅបេាះឆ្នោតដើម្បីគាំទ្របេក្ខភាពដែលខ្លួនស្រលាញ់បានគឺតាមរយៈ Like & Share រូបថតរបស់ពួកគេដោយផ្ទាល់ លើផេកហ្វេសបុក ( Facebook Page) ដោយការ Like 1 ទទួលបាន1 ពិន្ទុ ហើយការ Share 1 គឺទទួលបាន3 ពិន្ទុ ។ កម្មវិធីការ like និង share នឹងផុតកំណត់ ថ្ងៃទី ២៦ ខែ សីហា ឆ្នាំ២០២២ វេលាម៉ោង៥ល្ងាច។

សម្រាប់ឆ្នាំ២០២២ នេះបេក្ខភាពដែលជាតំណាង រាជធានី ខេត្ត ក្រុង និងបណ្ដាខ្មែរនៅក្រៅប្រទេសមួយចំនួនគឺសុទ្ធសឹងតែមានសម្រស់ស្រស់ស្អាត និងពោរពេញដោយសមត្ថភាពដែលអ្នកគ្រប់គ្រងកម្មវិធីនេះជឿជាក់ថានឹងមានការប្រកួតប្រជែងខ្ពស់ ហើយអាចនឹងរកបានអ្នកតំណាងកម្ពុជាដ៏សក្កិសមមួយដើម្បីឈានទៅប្រកួតលើឆាកអន្តរជាតិ។

លោក អុិន សុភិន ដែលជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia ធ្លាប់ប្រាប់ក្បេាះក្បាយ កាលពីពេលថ្មីៗថា កម្មវិធី Miss Grand ឆ្នាំនេះគឺធ្វើមានលក្ខណៈពិសេស និងប្លែកកាន់តែខ្លាំងជាងឆ្នាំមុនៗ ហើយបេក្ខភាពបានដាក់ពាក្យ គឺសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងសម្រស់ស្រស់ស្អាត។

សូមបញ្ជាក់កម្មវិធីប្រកួត Miss Grand Cambodia កំពុងទទួលការគាទ្រជាខ្លាំងពីទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស។ ជាពិសេសបេក្ខភាពធ្លាប់តំណាងប្រទេស កម្ពុជា លើឆាកអន្តរជាតិ ក៏ទទួលផ្លែផ្កាខ្ពស់ខុសពីបណ្ដាឆ្នាំផ្សេងៗ បើទោះជាមិនទាន់ឈានទៅដល់វគ្គ Top 5 ឬក៏លំដាប់មកុដក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap