សាន ផានិត ត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេវេលា!

តារាចម្រៀងល្បីឈ្មោះលោក សាន ផានិត ត្រូវក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ មិត្តភាពខ្មែរ សូវៀត(ពេទ្យរុស្ស៊ី) ជួយសង្គ្រទាន់ពេលវេលាពីការវះកាត់ក្រលៀន និងដាក់រ៉ឺស័របេះដូងកាលពីយប់មិញបន្ទាប់ពីជំងឺលោកបានធ្វើទុក្ខខ្លាំង។
បើតាមឱ្យដឹងពីអតីតប្រធានសមាគមសិល្បករខ្មែរលោក សុះ ម៉ាច បាននិយាយកាលពីយប់មិញថា លោក សាន ផានិត កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យមត្តិភាពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)បន្ទាប់ពីក្រុមគ្រូពេទ្យបានជួយសង្គ្រោះទាន់ពេលវេលាដោយការវះកាត់គ្រលៀន ដាក់រុឺស័របេះដូង។
លោក សុះ ម៉ាច ដែលបានទៅសួរសុខទុក្ខតារាចម្រ្ៀងល្បីឈ្មោះខាងលើ នៅបញ្ជាក់ដូច្នេះថា៖”ហុឺ! ចៃដន្យម៉្លេះ! ថ្ងៃនេះលោក សាន ផានិត ក៏ចូលសង្គ្រោះបន្ទាន់ដោយការវះកាត់គ្រលៀនដាក់រុឺស័របេះដូង ក្នុងបន្ទប់ជាមួយអ្នកម្តាយ និងមីងរបស់ខ្ញុំដែរ។ តែលោកសំណាងល្អផុតគ្រោះថ្នាក់ហើយ ដោយសារបានលោកគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា”។

អតីតប្រធានសមាគមសិល្បករខ្មែរ និងជាតារាចម្រៀងលោក សុះ ម៉ាច បានឲ្យបន្ថែមទៀតថា ទោះបីលោក សាន ផានិត ត្រូវបានសង្គ្រោះបន្ទាន់រួចផុតពីគ្រោះថ្នាក់ពិតមែន ប៉ុន្តែត្រូវនៅបន្តសម្រាកតាមដានព្យាបាលជំងឺតទៅទៀត។ លោកក៏សូមបួងសួងដល់ព្រះព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រទានពរដល់លោក សាន ផានិត អ្នកម្តាយរួមទាំងម្តាយមីងលោកឲ្យឆាប់ជាសះស្បើយនិងសំណាងល្អទាំងអស់គ្នា។
មួយរយៈចុងក្រោយលោក សាន ផានិត កំពុងត្រួសត្រាយផ្លូវជាខ្លាំងដើម្បីវិលមកកាន់វិថីចម្រៀងដែលលោកធ្លាប់សាងភាពល្បីឈ្មោះអំឡុងឆ្នាំ១៩៩៨ ជាពិសេសគឺបទទូរសព្ទប្រាប់ផង”។ តែយ៉ាងណាការវិលមកកាន់វិថីសិល្បៈជាថ្មីហាក់មិនសូវសមប្រកបនោះទេ ដោយកម្រិតទីផ្សារចម្រៀងរបស់លោកហាក់មិនស្ទុះដូចមុន។

ទន្ទឹមនឹងទីផ្សារចម្រៀងហាក់មិនសូវផ្ទុះដូចដើមតារាចម្រៀងរូបនេះក៏ឆ្លៀតបង្កើតមុខរបររកស៊ីបន្ថែមមួយទៀតគឺបើកហាង លក់ស្បែកជើងប្រេនក្បាលគីប ដែលកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជនដែលធ្វើឱ្យកម្រិតជីវភាពរបស់លោកហាក់ប្រសើរជាងមុន។ ទោះជាបែបនេះម្ដងម្កាល់គេឃើញលោក សាន ផានិត បង្ហាញវត្តមានតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីតន្ត្រីនានាផងដែរដើម្បីបង្ហាញពីសក្ដានុពលចម្រៀងរបស់ខ្លួនឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap