បន្ទាប់ពីចាកចេញពីផលិតកម្ម Galaxy Navatra បានមួយរយៈដោយងាកមកពង្រឹង និងពង្រីកអាជីវកម្មជំនួញផ្ទាល់ខ្លួនលោក យឹម តាស្រង់ ត្រូវព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់ផ្ដល់គោរមងារជា ឧកញ៉ា តបតាមសេក្ដីទូលថ្វាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។
លោក យឹម តាស្រង់ ដែលត្រូវគេស្គាល់ថាជាអ្នកនិពន្ធល្បីឈ្មោះម្នាក់បានងាកមកចាប់ដៃគូរកស៊ីជាមូយអ្នកជំនួញល្បីឈ្មោះម្នាក់នៅប្រទេសកូរ៉េ ដែលគេស្គាល់ថាជា ម៉ាក់អុី អុី និងការរកស៊ីផ្នែកអចលនទ្រព្យមួយចំនួនទៀត។
អ្នកនិពន្ធមានប្រភពមកពីខេត្ត ក្រចេះ រូបនេះគឺជាអ្នកសិល្បៈផ្នែកអ្នកនិពន្ធដំបូងគេត្រូវព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរម្យងាជា ឧកញ៉ា។ ដោយលែកសិល្បករល្បីឈ្មោះដទៃទៀតត្រូវព្រះមហាក្សត្រត្រាស់បង្គាប់ងារជាឧកញ៉ាមានដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ដ លោក ទុំ សារ៉ុត ទទួលងាជា ឧកញ៉ា ផ្អែកលើស្នាដៃ និងការខិតខំប្រឹងប្រែងជួយសង្គម។
សូមបញ្ជាក់ថាលោក យឹម តាស្រង់ គឺជាអតីតអ្នកនិពន្ធល្បីឈ្មោះក្នុងផលិតកម្ម ថោន មុននឹងលោកឡើងមកគ្រប់គ្រងជាអ្នកចាត់ការទូទៅរបស់ផលិតកម្ម Galaxy Navatraបានមួយរយៈធំ។ ក្នុងតំណែងជាអ្នកចាត់ការទូទៅក្នុងផលិតកម្ម របស់អ្នកឧកញ់៉ា ឡេង ណាវ៉ាត្រា លោកបានត្រួសត្រាយផ្លូវជាច្រើនដើម្បីនាំផលិតកម្ម មួយនេះឱ្យទទួលផ្លែផ្កាដូចបច្ចុប្បន្ន។ ជាពិសេសបទមច្រៀងមួយចំនួនមានភាពល្បីល្បាញនៅក្នុងតំបន់ទៀតផង។
ដោយសារតែគំនិតចង់ក្លាយជាម្ចាស់ការលើខ្លួនឯងលោកបានលាឈប់ពីផលិតកម្ម Galaxy Navatra ក្នុងតំណែងប្រាក់ខែខ្ទង់ម៉ឺនដុល្លារដើម្បីងាកមកពតង្រីកអាជីវកម្មផ្ទាល់ខ្លួមរហូតជោគជ័យស្ទើរមិនគួរឱ្យជឿក្នុងរយៈពេលខ្លី៕