នារីម្នាក់ជាជនបរទេស បានធ្លាក់ពីលើអគារព្រីនផ្លាហ្សាបណ្តាលឲ្យស្លាប់នៅនឹងកន្លែងដោយមិនដឹងមូលហេតុ

ភ្នំពេញ:នារីម្នាក់ជាជនបរទេស បានធ្លាក់ពីលើអគារព្រីនផ្លាហ្សាកម្ពស់ជាច្រើនជាន់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។


សមត្ថកិច្ចបានឲ្យដឹងថា នារីជាជនបរទេសដែលរងគ្រោះ គេនៅមិនទាន់ស្គាល់អត្ថសញ្ញាណនៅឡើយនោះទេ។
បើតាមការបញ្ជាក់ពីបុរសជាសន្តិសុខម្នាក់ នៅនឹងកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានអង្គុយមើលរថយន្តចត នៅជាប់នឹងកន្លែងកើតហេតុ បន្ទាប់មកខ្លួនពុំមានឭសូសំឡេងស្រែក ឬក៏ឈ្លោះប្រកែកគ្នាអីនោះទេ មួយសន្ទុះក្រោយមក ស្រាប់តែឃើញធ្លាក់នារីរងគ្រោះពីលើអគារ កម្ពស់ជាច្រើនជាន់មកក្រោម ត្រូវរថយន្តតូយូតាព្រូសមួយគ្រឿង ចតនៅខាងមុខអគារបណ្តាលឲ្យនារីរងគ្រោះបែកសាច់ ស្លាប់ ហើយភ្លាមនោះដែរ ដោយឃើញសភាពដូចនេះបុរសជាសន្តិសុខ បានរាយការណ៍នៅកាន់សមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យនៅទីតាំងកើតហេតុភ្លាមៗ។
បន្ទាប់ពីសមត្ថកិច្ចជំនាញមកដល់យកខ្សែហ៊ុមព័ទ្ធជុំវិញសព រួចក៏បានសាកសួរទៅលើបុរសជនជាតិចិនម្នាក់ ហើយនាំទៅលើអគារជាន់កើតហេតុ ដើម្បីចង្អុលបង្ហាញនឹងពិនិត្យ
រកភស្តុតាងផ្សេងៗ។
សូមបញ្ជាក់ថា នៅក្នុងករណីដែលនារីជនបរទេសធ្លា.ក់ពីលើអគារនេះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា បណ្តាលមកពីមូលហេតុអ្វីនៅឡើយនោះទេ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវបន្ត៕ 

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap