នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យបានអោយដឹងថា នៅ វេលាម៉ោង ០១:១០ នាទីអធ្រាតឈានចូលថ្ងៃច័ន្ទ ទី១៦ ខែឧសភា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះឃ្លាំងលក់គ្រឿងសំណង់ ដែលស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អគ្កីភ័យបានឆេះឃ្លាំងលក់គ្រឿងសំណង់០១ខ្នង សង់អំពីដែកប្រកស័ង្កសីទំហំ ៤៥x៨០ ម៉ែត្រ ព្រមទាំងបន្ទប់ស្នាក់នៅចំនួន ២០ បន្ទប់ នៅក្នុងឃ្លាំង ជាកម្មសិទ្ធរបស់ឈ្មោះ Zha Yanghong (ជនជាតិចិន) ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ។
សមត្ថកិច្ចបានអោយដឹងថាអគ្គិភ័យខាងលើនេះបានខូចខាតសំភារៈខាងក្នុងប្រហែល ៥០% ។
កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥ គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្តអស់ទឹកចំនួន ០៨ រថយន្ត ។
ករណីខាងលើនេះមិនបណ្តាលអោយមានអ្នករងរបួសនោះទេ ។ មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ រូបភាព៖ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ