ក្រោយ​ ទ្រី ដាណា ជ្រោងឱ្យមានទីផ្សារខ្ពស់ភ្លាម សេង មង្គល ទារតម្លៃខ្លួនថតរឿងទ្វេជាពីរភ្លែត!

នរណាក៏ដឹងថាបន្ទាប់ពីអ្នកនាង ទ្រី ដាណា ជ្រើសរើសឱ្យក្លាយជា BA ផលិតផល Colla C Q 10 និងការថត MV រួមគ្នាមួយរយៈមក បានធ្វើឱ្យតារាម៉ូដែល និងជាអតីត Freshie លោក សេង មង្គល ផ្ដើមមានទីផ្សារ និងប្រជាប្រិយភាពជាខ្លាំងនាមួយរយៈចុងក្រោយ។
មិនត្រឹមតែមានប្រជាប្រិយភាពខ្ពស់មយយរយៈចុងក្រោយនេះប៉ុណ្ណោះទេ តារាម៉ូដែលស្រស់សង្វារូបនេះ ក៏ត្រូវទស្សនិកជនភ្ជាប់ទំនាក់ទំនងស្នេហាជាមួយអ្នកមេម៉ាយស្ដុកខាងលើថែមទៀត ដែលធ្វើឱ្យមហាជនកាន់តែស្គាល់តារារូបនេះកាន់តែខ្លាំង។
ដោយសារតែប្រជាប្រិយភាពកំពុងឡើងបែបនេះហើយទើបលោក បានកំណត់តម្លៃខ្លួនក្នុងការថតភាពយន្តឡើងទ្វេរមួយគុណនឹងពីរ។ បើយោងតាមផលិតករភាពយន្តម្្នាក់និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេឈ្មោះបានឱ្យដឹងថា លោក សេង មង្គល បានទារតតម្លៃខ្លួនចំពោះការថតខ្សែភាពយន្តក្នុងមួយរឿងចាប់ពី ១ម៉ឺនដុល្លារឡើងទៅ ខណៈតម្លៃខ្លួនរបស់លោកកាលពីមិនទាន់ចាប់ដៃគូជាមួយទ្រី ដាណា ត្រឹមតែជាង ៥ពាន់ដុល្លារប៉ុណ្ណោះក្នុងការថតមួយរឿង។

ប្រភពពីផលិតករដដែលបានបញ្ជាក៖”បងភ្ញាក់ខ្លួនព្រើត ពេលតេនាំសួរគាត់ដើម្បីថតរឿងមួយ គាត់ថាទាល់តែ ១ម៉ឺនដុល្លារឡើងទៅបងអើយទើបថត ឥឡូវនេះព្រោះទីផ្សារខ្ញុំមួយរយៈនេះឡើងខ្លាំង មិនអាចស៊ីតម្លៃដូចមុនបានទេ”។

ប្រភពពីផលិតករដដែលបានបន្ត ក្រៅតែពីកំណត់តម្លៃខ្ពស់មួយគុណនឹងពីរ អតីត Freshie ខាងលើក៏ហាក់បង្ហាញឬកពារ ការនិយាយស្ដីខុសប្លែកពីមុនផងដែរ។ ទាំងនេះទំនងជាគេគិតថាទីផ្សារសិល្បៈរបស់គេកំពុងតែទទួលការគាំទ្រច្រើនពីទស្សនិកជន ខុសប្លែកពីមុនដែលមិនសូវមានអ្នកស្គាល់ទោះជាប្រឡូកសិល្បៈរាងយូរឆ្នាំហើយក្ដី។
ទាក់ទងការកំណត់តម្លៃខ្លួនមួយគុណនឹងពីរក្រោយពីមានទីផ្សារបែបនេះលោក លេង មង្គល មិនទាច សុំការបញ្ជាក់បាននោះទេ ដោយសារទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ យ៉ាងណាបើតាមរយៈបណ្ដាញសង្គម និងសកម្មភាពផ្សេងនៅពេលលោកចូលរួមជាមួយអ្នកនាង ទ្រី ដាណា ហាក់បង្ហាញពីភាពសប្បាយរីករាយមែនទែនចំពោះអ្វីដែលលោកអាចសម្រេចបាននាពេលនេះ។
សូមបញ្ជាក់ថាបន្ទាប់ពីក្លាយជា BA របស់ផលិតផល Colla C Q 10 របស់អ្នកជំនួញវ័យក្មេងល្បីឈ្មោះ ទ្រី ដាណា តារាម៉ូដែលលោក សេង មង្គល មានភាពមមាញឹកជាខ្លាំងជាមួយការងារ ទាំងការងារជាមួយទ្រី ដាណា និងការងារសិល្បៈផ្សេងទៀត។ ក្នុងនោះស្នាដៃរឿងភាគថ្មីរបស់តាររូបនេះត្រៀមនឹងបង្ហាញវត្តមានលើកញ្ចក់ទូរទស្សន៍ PNN ក្នុងពេលដ៏ខ្លីខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap