លេងមែនទែនហើយ! មាន សូនីតា បើជោគជ័យអាជីវកម្មថ្មីនឹងដឹកដៃគូស្នេហ៍ចូលរោងការ

តារាសម្តែង និងបង្ហាញម៉ូដដ៏មានប្រជាប្រិយភាពកញ្ញា មាន សូនីតា បានបោះទុនប្រាក់រាប់សែនដុល្លារទៅលើអាជីវកម្មថ្មីខាងផលិតផលថែរក្សាសម្រស់ ដោយសន្យានឹងបង្ហើបពីគូស្នេហ៍របស់ខ្លួនជាសាធារណៈជូនហ្វេនៗ និងទស្សនិកជន ប្រសិនបើអាជីពវកម្មមួយនេះទទួលបានជោគជ័យ ។
ឆ្នាំ ២០២២ តារាសម្តែងល្បីឈ្មោះរូបនេះ ទើបតែដាច់ចិត្តទម្លាយថាខ្លួនមានអ្នកជាទីស្រឡាញ់រួចហើយ ហើយត្រៀមនឹងលាភាពនៅលីវ ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីបានស្វែងយល់ចិត្តគ្នាជាមួយគូស្នេហ៍ខ្លួនអស់ជាច្រើនឆ្នាំ ។
តែយ៉ាងណាក៏ដោយមុននឹងដឹកដៃគូស្នេហ៍ខ្លួនចូលរោងការ មាន សូនីតា បានបោះទុនប្រាក់រាប់សែនដុល្លារបើកអាជីវកម្មថ្មីមួយបន្ថែមទៀត ដើម្បីបង្កើនប្រាក់ចំណូល ។

មាន សូនីតា មានការជឿជាក់ខ្លាំងលើផលិតផលដែលខ្លួនលក់ ពីព្រោះមុននឹងយកផលិតនេះមកលក់នៅលើទីផ្សារ នាងបានប្រើប្រាស់ដោយផ្ទាល់ ម្យ៉ាងវិញទៀតនាងមិនខ្លាចក្នុងការវាយលុកចូលទីផ្សារឡើយ បើទោះបីជានាងទើបតែប្រលូកក្នុងវិស័យរកស៊ីនេះក្តី ។
ជាមួយនិងក្តីជឿជាក់នេះកញ្ញា ក៏បានបង្ហើបប្រាប់ថា ប្រសិនបើអាជីវកម្មថ្មីរបស់ខ្លួនជោគជ័យ នាងត្រៀមខ្លួនរៀបការក្នុងពេលឆាប់ៗខាងមុខ ។
មាន សូនីតា មិនត្រឹមតែជោគជ័យក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ នាងថែមទាំងមានអាជីវកម្មជាច្រើននៅក្នុងដៃ ជាពិសេសហាងកាត់ដេរធ្វើពីក្រមា បានធ្វើឱ្យបរទេសស្គាល់នាងកាន់តែខ្លាំងរហូតបានដាក់ រហ័សនាមនាងថា រាជនីក្រមា ។
មាន សូនីតា មិនបានបញ្ជាក់ច្បាស់ ឬបង្ហាញពីមុខមាត់ពិតគូស្នេហ៍ខ្លួនដែលត្រៀមចូលរោងការនោះទេ នាងគ្រាន់តែប្រាប់ថា បុរសរូបនោះជាកូន ខ្មែរ រស់នៅទឹកដី ខ្មែរ និងធ្វើការងារធម្មតា ។ ពេលដែលគិតថាសមស្របហើយ នាងនឹងបង្ហាញមុខគូស្នេហ៍ខ្លួនឱ្យទស្សនិកជនបានស្គាល់គ្រប់ៗគ្នា ។ ឆ្នាំនេះ មាន សូនីតា មានស្នាដៃសម្តែងជាច្រើនបង្ហាញទស្សនិកជន ទាំងរឿងដុំ និងរឿងភាគ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap