តំណាងខ្មែរកម្ពុជាក្រោម ហង្ស សូរិយាន់៖ ឱកាសចុងក្រោយសម្រាប់វិស័យបវរកញ្ញាខ្លួននឹងមិនឱ្យភ្លាត់ដូចពេលមុនៗទេ!

ដោយសារឆ្លងកាត់បទពោសិធន៍ជោគជាំ និងដល់អាយុកំណត់ផងកញ្ញា ហង្ស សូរិយាន់ បេក្ខភាពតំណាងខ្មែរកម្ពុជាក្រោមក្នុងកម្មវិធីប្រកួត Miss Grand Cambodia 2022 បានបញ្ជាក់ថានាងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពតាមអាចធ្វើទៅបានដើម្បីប្រជែងពានក្នុងកម្មវិធីមួយនេះ ព្រោះជាអ្វីដែលនាងប៉ងប្រាថ្នា និងជាឱកាសចុងក្រោយផងដែរសម្រាប់ខ្លួន។
ការបញ្ជាក់ពីបេក្ខភាពលេចធ្លោក្នុងចំណោមបេក្ខភាពមួយចំនួនទៀតរូបនេះ ខណៈកម្មវិធីប្រកួត Miss Grand Cambodia 2022 នឹងប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះហើយ ដោយបេក្ខភាពទាំង ៣៥នាក់ចុងក្រោយកំពុងស្វិតស្វាញពង្រឹងសមត្ថភាពរបស់ពួកគេរៀងៗខ្លួន ក៏ដូចជាមានកម្មវិធីប្រកួតប្រជែងវគ្គផ្សេងៗជាបន្តបន្ទាប់រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រ។

តារាម៉ូដែល និងជាតារាសម្តែងអាជីពកញ្ញា ហង្ស សូរិយាន់ កំពុងស្វិតស្វាញក្នុងការប្រកួតប្រជែងកម្មវិធីបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជាប្រចាំឆ្នាំ២០២២ (Miss Grand Cambodia 2022)។ ក្នុងនោះកញ្ញាបានបញ្ជាក់ថា បេក្ខភាពប្រកួតទាំង ៣៥នាក់ចុងក្រោយ ពោរពេញទៅដោយបេក្ខភាពខ្លាំងរៀងៗខ្លួន ទាំងរូបសម្រស់ និងចំណេះដឹង ជាហេតុនាងត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងសម្រាប់ការប្រកួតមួយនេះ។ តួយ៉ាង គឺនាងបានពង្រឹងខ្លាំងលើការដើរ និងការឆ្លើយសំនួរ។

ហង្ស សូរិយាន់ Miss Grand តំណាងឱ្យ ខ្មែរកម្ពុជាក្រោម បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា នាងនឹងធ្វើវាឱ្យបានល្អបំផុតសម្រាប់ការប្រកួតលើកចុងក្រោយនេះ ព្រោះតែខ្លួនបានឆ្លងកាត់ការប្រកួតធំៗកន្លងមកហើយ។

បច្ចុប្បន្ន ហង្ស សូរិយាន់ មានវ័យ២៧ឆ្នាំ ជាហេតុដែលនាងសម្រេចចិត្តចូលរួមប្រកួត Beauty Pageant ម្តងទៀត ព្រោះឆ្នាំក្រោយនាងអាចនឹងគ្មានឱកាសចូលប្រកួតកម្មវិធីនោះទេ ដោយសារលើសអាយុកំណត់។
មុនឈានពេលឈានមកដល់ការប្រកួត Miss Grand Cambodia 2022 នៅពេលនេះ សូរិយាន់ បានជាប់ចំណាត់ថ្នាក់ Top 10 ពីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក Miss Universe Cambodia 2022 រួចមកហើយ។
ហង្ស សូរិយាន់ ត្រូវគេមើលឃើញថា កាន់តែលេចធ្លោក្នុងការប្រកួត Beauty Pageant លើកចុងក្រោយ បន្ទាប់ពីនាងមានបទពិសោធន៍ពីការប្រកួតកន្លងមក។ តួយ៉ាង ចាប់តាំងពីបើកបង្ហាញបេក្ខភាពផ្លូវការមក គេឃើញរូបនាងរៀបចំខ្លួនបានយ៉ាងល្អ ព្រមជាមួយភាពជឿជាក់លើខ្លួនឯង និងមានការតាំងចិត្តខ្ពស់ក្នុងការដណ្តើមយកមកុដ Miss Grand Cambodia 2022 នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap