ផលិតករ និងជាអ្នកនិពន្ធជើងចាស់ដ៏ល្បីឈ្មោះអ្នកស្រី ពាន់ ភួងបុប្ផា បាននិយាយថាអ្នកស្រីបានប្រើប្រាស់ពេលវេលាអង្កេតពីអ្នកម្ដាយនានាប្រមាណ ១៣ឆ្នាំ ពោលគឹចាប់តាំងពីឆ្នាំ ១៩៩០ដល់ឆ្នាំ ២០០៣ ទើបសម្រេចចិត្ត រៀបចំចងក្រងជាសៀវភៅមួយក្បាលឡើងដែលមានឈ្មេាះថា”បេះដូងអ្នកម្ដាយ”។
យ៉ាងណាសៀវភៅ” បេះដូងអ្នកម្ដាយ” នេះអ្នកស្រីទើបសម្រេចចិត្តសម្ពោធលក់ជាផ្លូវការកាលពីរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញនេះ។ មូលហេតុធ្វើអោយអ្នកស្រីទើបសម្រេចចិត្តបើកសម្ពោធលក់នាពេលនេះ ព្រេាះតែសាច់រឿងខ្លះនៃសៀវភៅនេះត្រូវបានអ្នកយកទៅផលិតជាភាពយន្តនានាដោយទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។
ជាពិសេសគឺរឿង “ទឹកចិត្តម្ដាយសម័យថ្មី” ដែលជាស្នាដៃនិយាយពីទឹកចិត្តម្ដាយលើកដំបូង ដែលមហាជនមិននឹកស្មានដល់។ ងាកមកស្នាដៃសៀវភៅ”បេះដូងអ្នកម្ដាយ” នេះវិញអ្នកស្រីបានចងក្រងនូវសាច់រឿងជាច្រើនដែលបានឆ្លងកាត់រយៈពេលជាង ៣០ឆ្នាំក្នុងអាជីពជា អ្នកនិពន្ធ និងអ្នកផលិតភាពយន្ត។
ផលិតករវ័យ ៦៨ឆ្នាំរូបបានអះអាងថាទស្សនិកជនអ្នកអាននឹងទទួលបានចំណីអារម្មណ៍ប្លែកមិនធ្លាប់មានក្នុងសៀវភៅមួយនេះ។ ជាពិសេសជីវិតជាម្ដាយ ជាស្ត្រីមេម៉ាយ ដែលលះបង់គ្រប់បែបយ៉ាងដើម្បីគ្រួសារ និងកូនៗ។ អ្នកស្រី ពាន់ភួងបុប្ផា មានជំនឿជាក់ថាសៀវភៅ”បេះដូងអ្នកម្ដាយ” ដែលអ្នកស្រី និងក្រុមការងារបានចងក្រងយ៉ាងលម្អិតនេះនឹងធ្វើអោយទស្សនិកជនទទួលបានបទពិសោធន៍ ចំណេះដឹងថ្មី ដែលមិនធ្លាប់ជួបក្នុងជីវិត។
អ្នកបន្ថែមទៀតថាគ្រាន់តែប្រកាសលក់ភ្លាម សៀវភៅនេះមានអ្នកកុម្ម៉ង់ទិញជាច្រើនដែលអ្នកស្រីនឹងស្មានមិនដល់។ ក្នុងអ្នកស្រីថា ប្រសិនបើទស្សនិកជនចង់រកជាវសៀវភៅនេះអាចទាក់ទងមកអ្នកស្រី ឬក្រុមការងារ ហើយមួយទៀតអាចរកនៅតាមបណ្ដាបណ្ណាគារនានានៅនៅភ្នំពេញ ដោយតម្លៃតែ ៣៥០០០ រៀលប៉ុណ្ណេាះក្នុងមួយក្បាល។
សូមបញ្ជាក់ថា សៀវភៅ”បេះដូងអ្នកម្ដាយ” នេះជាស្នដៃទី៣ហើយរបស់អ្នកស្រី ពាន់ ភួងបុប្ផា ដែលបានចេញលក់លើទីផ្សារ។ ក្នងថ្ងៃសម្ពោធសៀវភៅនេះផងដែរអ្នកស្រីក៏បានរៀបចំខួបកំណើតរបស់ខ្លួនចូលដល់វ័យ ៦៨ឆ្នាំដោយមានសិល្បករ សិល្បការិនីចូលរួមយ៉ាងច្រើនកុះករ។ ដោយឡែកសម្រាប់ស្នាដៃខ្សែភាពយន្តវិញផលិតកររូបត្រៀមនឹងបញ្ចេញស្នាដៃថ្មីទៀតក្នុងពេលឆាប់ៗ៕