ធ្លាយរូបពីតេលេក្រាមមួយ សង្ស័យ តារាស្រី សីសី មានស្នេហាលួចលាក់ ជាមួយពែកមី

រូបថតលើគ្រែក្នុងបន្ទប់តែពីរនាក់ ប្រមាណជា៣សន្លឹក កំពុងធ្វើអោយផ្ទុះការសង្ស័យយ៉ាងខ្លាំងថា តារាសម្ដែង នាយពែកមី និង តារាស្រីម្នាក់នោះ ទំនងជាមានរឿងរ៉ាវលើគ្រែ ហើយទំនងជាបានបែកធ្លាយទើបធ្វើអោយគេប៉ាន់ស្មានថា តារាទាំង២ដួង អាចនឹងមានរឿងរ៉ាវមិនធម្មតាជាមួយគ្នា លើសពីដៃគូសម្ដែង។ ក្រោយការបែកធ្លាយរូបថតបែបថតលេងគ្រែនៅក្នុងសណ្ដាគារប៉ុន្មានសន្លឹកនេះ ទំនងជាពិបាកអោយលោកប្រកែកថា នេះជារូបថតលេង ខណៈដែលគេក៏លើកឡើងថា លោក និង នារីនៅក្នុងរូបនេះ គឺតែងតែបង្ហាញសកម្មភាពលេងសើចជាមួយគ្នា របៀបលេចលើស្មើក្រោម នៅពេលបានរួមការងារកន្លងមក។

តារាស្រីដែលស្ថិតនៅក្នុងរូបភាពមិនសមទំនងជាមួយពែកមីនេះ មានឈ្មោះថា សីសី ដោយនាងគឺជាតារាសម្ដែងស្រីដែលកំពុងឡើងកូដ និង ទើបមានឱកាសបានរួមការងារសម្ដែងជាមួយ នាយពែកមី នាពេលចុងក្រោយ។ រូបភាពដែលបានបែកធ្លាយនេះ ត្រូវបានបែកចេញពីគ្រុបតេលេក្រាម មួយ ដែលគេសង្ស័យថា លោកពែកមី ផ្ញើបង្អួតអ្នកជិតស្និទ្ធិ ហើយត្រូវបានគេបញ្ជូនចេញ។ មកទល់ពេលនេះ រូបភាពរវាងតារាសម្ដែង កញ្ញា សីសី និង ពែកមីនេះ មិនត្រូវបាននាយពែកមីចេញមុខបកស្រាយនៅឡើយទេ ខណៈដែលនាយពែកមី គ្រាន់តែអ្នកសារព័ត៌មានយើង ឆាតសុំការបំភ្លឺ ស្រាប់តែឃើញរូបភាព និង ឮសំនួរហើយ គឺមិនធ្វើការឆ្លើយតប។ ដោយឡែកកញ្ញា សីសី ឯណោះវិញ ក៏មិនអាចសុំការបំភ្លឺបានភ្លាមៗដែរ។

 

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap