ស្ទើរស្រក់ទឹកភ្នែក! Kelvan Fox ឈ្នះពានពីកម្មវិធី Man Of The Globe 2022 នៅប្រទេស ម៉ាឡេស៊ី

ពិតជាមិនគួរអោយជឿនេាះទេ សម្រាប់តារាម៉ូដែលវ័យក្មេងរបស់កម្ពុជាលោក Kelvan Fox ដោយបានក្លាយជាម្ចាស់ពាន Man of the Globe 2022 នៅប្រទេស ម៉ាឡេស៊ី អម្បិញមិញនេះ។

តារាម៉ូដែលស្រស់សង្ហារូបនេះ បានបង្ហាញភាពរីករាយស្ទើរស្រក់ទឹកភ្នែកក្រោយពិធីករប្រកាសរូបលោកបានក្លាយជាម្ចាស់ពានខាងលើនេះ។

ដូចអ្វីលោកបានបញ្ជាក់ក្នុងកម្មវិធី សិល្បៈកម្សាន្តរបស់ PNN ថាលោកបានតាំងចិត្តរួចរាល់ និងបានត្រៀមខ្លួនរួចរាល់ដើម្បីនាំពានមួយនេះជូនកម្ពុជា។

ឥឡូវគឺពិតដូចអ្វីដែលលោកបានអះអាងមែន ដែលទាំងនេះបានធ្វើអោយទស្សនិកជនខ្មែរ និងហ្វេនៗរបស់លោករីករាយជាខ្លាំង និងមិននឹកស្មានដល់ថាម៉ូដែលរូបនេះអាចធ្វើបាន។

មិនត្រឹមទស្សនិកជនទេដែលសប្បាយរីករាយនឹងសមិទ្ធផលរបស់ Kelvan Fox សូម្បីលោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិ CIM Stars ដែលបានបញ្ជូនម៉ូដែលរូបនេះទៅប្រកួតក្នុងកម្មវិធី នៅប្រទេស ម៉ាឡេស៊ីខាងលើ ក៏បានបង្ហាញពីភាពរីករាយផងដែរ នៅពេលម៉ូដែលខាងលើទទួលបានពានបែបនេះ។

នាយកប្រតិបត្តិរូបនេះ រំពឹង Kelvan Fox អាចចូលត្រឹម វគ្គ៣នាក់ចុងក្រោយតែប៉ុណ្ណេាះ តែលទ្ធផលបានទទួលពានបែបនេះធ្វើអោយលោករីករាយមែនទែន។

សូមបញ្ជាក់ថា Kelvan Fox បានចេញទៅប្រកួតនៅប្រទេស ម៉ាឡេស៊ីក្នុងពាន Man Of Globe 2022 កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ ហើយលោកនឹងវិលមក កម្ពុជាជាមួុយពានរង្វាន់មួយនេះក្នុងពេលឆាប់ៗ៕

Processed with Focos

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap