្នំពេញ ៖ ខ្មាំន់កាំភ្លើងបានជិះរថយន្តមិនចាំស្លាក
លេខបានដកកាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ រួចបើកគេច បាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងកំលាំងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះពិនិត្យដល់កន្លែងកើតហេតុ កាលពីម៉ោង ៣និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវលេខ៤៣២ កែងនិងផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត Lexus មិនចាំស៊េរី និងស្លាក
លេខបានបើកបរតាមបណ្ដោយផ្លូវលេខ៤៣២ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុបាន ដកកាំភ្លើងបាញ់មេឃចំនួន៣គ្រាប់ ដោយមិនដឹងមូលហេតុ។ ក្រោយពីបាញ់ហើយភ្លាមៗក៏បានបើកទៅមុខបត់ឆ្វេងទៅផ្លូវលេខ១០១ ទៅត្បូងបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុភ្លាមក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច
មូលដ្ឋាន និងកងរាជអាវុធហត្ថខណ្ឌចំការមន ចុះមកដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងប្រមូលសំបកគ្រាប់យកទៅស្រាវជ្រាវរកមុខខ្មាន់កាំភ្លើងដែលបាញ់បោះសេរី
ដើម្បីចាត់ការបន្តតាមនីតិវិធី៕