តារាចម្រៀងវ័យក្មេងល្បីឈ្មោះ វី ឌីណែត និងឪពុកជាតារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះលោក ហួរ ឡាវី បានបង្ហាញពីភាពរីករាយ និងសប្បាយចិត្តជាខ្លាំងបន្ទាប់ពីអ្នកនាង វីឌីណា ដែលជាបងស្រី និងជាម្ចាស់ មជ្ឈមណ្ឌល ម៉ាស្ទ័រឃែរ បានបើកសាខាថ្មីនៅខេត្ត កំពង់ចាម ដោយបានសហការដៃគូជាមួយ អ្នកស្រីបុន ពេជ្រម៉ារីតា ។
តារាចម្រៀងរូបននេះ បាននិយាយថាវាជាក្ដីរំភើបមួយនៅពេលឃើញក្រុមគ្រួសារ ជាពិសេសគឺបងស្រីធំ វី ឌីណា តែម្ដង ដែលបានខិតខំប្រឹងប្រែងខ្ពស់រហូតជោគជ័យលើជំនួញផ្នែកសម្រស់មួយនេះ។
សម្រាប់អ្នកនាង វី ឌីណា ដែលជាបងស្រី និងជាដៃគូការងារ ប្រចាំនៅមជ្ឈមណ្ឌល ម៉ាស្ទ័រcare បានបង្ហាញនូវ ភាពត្រេកអរ ដែលបានចាប់ដៃគូសហការមួយទៀតជាមួយ អ្នកស្រីបុន ពេជ្រម៉ារីតា ដែលនឹងធ្វើឱ្យសាខាចំទីរួមខេត្តកំពង់ចាមមួយនេះទទួលបានជោកជ័យកាន់តែខ្លាំងនាពេលឆាប់ៗ ។
អ្នកនាងបានបន្តថា មជ្ឍមណ្ឌល ម៉ាស្ត័រ Careនៅកំពង់ចាមនេះ គឺមានភាពងាយស្រួលមួយ ដែលជួយអោយលោកអ្នកដែល និយមផ្នែកថែរក្សាសម្រស់នៃដងខ្លួន មិនចំណាយពេល មកភ្នំពេញ គឺនៅក្បែរផ្ទះលោកអ្នកស្រាប់។លើសពីនេះយើងមាន អ្នកឯកទេសល្អៗ ផ្នែកសម្ជស្ស ដែលជាទីប្រឹក្សាជួយ ពន្យល់ និងចុះមកផ្ទាល់ព្យាបាល ដោយមិនអោយលោកអ្នកមានកង្វល់។
អ្នកនាង វី ឌីណា បានបន្ថែមទៀតថាអ្នកនាង មានភាពពេញចិត្តដែលបាន ឃើញដៃគូគាត់មានការគិតឃើញ ហើយបង្កើតទីតាំងថ្មី តម្រូវចិត្តអ្នកនៅទីនេះ និងខេត្តជិតៗគ្នា។
មិនខុសពី ក្រុងភ្នំពេញនោះទេ ម៉ាស្ទ័រឃែរ សាខាកំពង់ចាម មានឧបករណ៍ថ្មីៗ ទាន់សម័យ ត្រូវតាមបច្ចេកវិទ្យាមិនអោយលោកអ្នក បារម្ភ ហើយមានសុទ្ឋតែអ្នកជំនាញឯកទេសសម្ជស្សនីមួយៗច្បាស់លាស់ ព្រមទាំង បទពិសោធន៍យូរឆ្នាំ ចាំផ្តល់ភាពស្រស់ស្អាត គួរជាទីទុកចិត្ត។
សូមបញ្ជាក់ថា ដោយមើលឃើញពីតម្រូវការនៃភាពស្រស់ស្អាត របស់អតិថិជនមានការកើនឡើង និងចង់ឃើញសាខាថ្មីៗ Master Care បានពង្រីកសាខាថ្មីមួយទៀត នាខេត្តកំពង់ចាម។ដូចនេះអតិថិជន ដែលនិយមគាំទ្រ ផ្នែកកែសម្ជស្ស កាន់តែមានភាពងាយស្រួលព្រោះកៀកតំបន់រស់នៅ និងងាយស្រួល ចំណេញពេលវេលា។
Master Care នៅខេត្តកំពង់ចាមនេះ បានដាក់ពិធីសម្ពោធជាផ្លូវការកាលពីពេលថ្មីៗ នៅថ្ងៃទី ៩ កញ្ញា ឆ្នាំ២០២២ វេលាម៉ោង៩ព្រឹក ដោយកំណត់យក លេខ៩ ជាលេខ មានហុងស៊ុយល្អថ្ងៃ សិរី៕