មិនធម្មតា! ទើបបង្កើតវង់ភ្លេងកម្រិតអភិជនពេលនេះ សួន ពិសិដ្ឋ ផ្ដើមចាប់ដៃស៊ុបផ្នែកអចលនទ្រព្យជាមួយឧកញ៉ាបណ្ឌិត គីម ហ៊ាង

អ្នកនិពន្ធទំនុកភ្លេងដ៏ល្បីឈ្មោះលោក សួន ពិសិដ្ឋ ដែលទើបប្រកាសបង្កើតវង់ភ្លេងតន្ត្រីកម្រិតអភិជន និងថ្នាក់អន្តរជាតិកាលពីពេលថ្មីៗ ពេលនេះលោកបានផ្ដើមហក់ចូលវិស័យអចលនទ្រព្យមួយថែមទៀត ដោយបានសហការចាប់ដៃគូជាម្ចាស់ភាគហ៊ុនជាមួយនឹង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាម្ចាស់បុរីវិមានសំណាង និងជាអ្នកជំនួញសហគ្រិន ពាណិជ្ជករផ្នែកអចលនទ្រព្យដ៏លេចធ្លោម្នាក់ក្នុងប្រទេស កម្ពុជា។

លោក សួន ពិសិដ្ឋ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកដូរ្យតន្ត្រីពីប្រទេស កាណាដា ហើយក៏ជាបុគ្គលដែលចូលចិត្តខិតខំសន្សំការសិក្សាស្រាវជ្រាវរៀនសូត្រដកស្រង់នូវបទពិសោធន៍និងចំណេះដឹង ចំណេះវិជ្ជាជាច្រើនក្នុងការអភិវឌ្ឍន៍ខ្លួន និងជង្រុកនៃចំណេះវិជ្ជាបញ្ញាញាណ អំពីបណ្ដាបណ្ឌិត ប្រាជ្ជវិទូ កំពូលគ្រូៗទាំងក្នុងស្រុកកំពូលគ្រូៗអ្នកដឹកនាំអ្នកជោគជ័យក្នុងជីវិតជាច្រើនជុំវិញពិភពលោក និងអំពីបណ្ណាល័យផែនដី ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។

លោកបានបង្ហាញពីក្ដីរីករាយយ៉ាងខ្លាំងនៅពេលលោកត្រូវបានបង្កើតឱកាសរួមគ្នានិងក៏ដូចជាការផ្ដល់ឱកាសពី ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាសហគ្រិន ពាណិជ្ជករអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះខាងលើ ដើម្បីចូលរួមសហការរកស៊ីផ្នែកជំនួញអចលនទ្រព្យមួយនេះជាមួយគ្នា ហើយក៏កំពុងតែបង្កើតឱកាសដល់អ្នកវិនិយោគលើវិស័យអចលនទ្រព្យនេះនឹងអាចចូលរួមសហការជាម្ចាស់ភាគហ៊ុនដំបូងជាមួយគ្នាលើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីនេះផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖”ខ្ញុំជាមួយបងបណ្ឌិត គីម ហ៊ាង កំពុងគិតគូរអំពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗទៀតដែលយើងទាំងពីរបានចាប់ដៃគូសហការគ្នាជាម្ចាស់ភាគហ៊ុន។ សម្រាប់បងប្អូនអ្នកវិនិយោគលើវិស័យអចលនទ្រព្យ អាចចាប់ឱកាសនេះដំបូងគេបង្អស់ក្នុងការវិនិយោគទុនជាដៃគូម្ចាស់ភាគហ៊ុនជាមួយយើងខ្ញុំទាំងពីរនាក់បាន។ កាសពិសេសសម្រាប់ម្ចាស់ភាគហ៊ុនដំបូងគឺមានចំនួនកំណត់” សូមទំនាក់ទំនងខ្ញុំផ្ទាល់តាមលេខទូរស័ព្ទ និង តេឡេក្រាម របស់ខ្ញុំ: ០១២៨៨៦៦៩៦ ។

អ្នកនិពន្ធល្បីឈ្មោះ ដែលតែងតែងជួយជ្រោមជ្រែងឱ្យតារានានាឱ្យមានភាពល្បីល្បាញតារយៈការនិពន្ធបទចម្រៀងនិងបង្វឹកតារាចម្រៀងនោះច្រៀងបទរបស់លោក និងអំពីបច្ចេកទេសច្រៀងផងបោះ លោកបានបន្តថា ការងាកមកចាប់ដៃគូជាមួយបណ្ឌិត គីម ហ៊ាង ដែលជាអ្នកជំនួញ សហគ្រិន ពាណិជ្ជករ ផ្នែកអចលនទ្រព្យដ៏ឆ្នើមអស្ចារ្យ និងល្បីឈ្មោះខាងលើ លោករំពឹងថានឹងទទួលបានផ្លែផ្កាខ្ពស់។
ជាពិសេសបុរីវិមានសំណាងផ្ទាល់តែម្ដង ព្រោះតែការសាងសង់ប្រកបដោយគុណភាព ទំនុកចិត្ត មានសោភ័ណភាព ជាប្រភេទផ្ទះវីឡាសុទ្ធសាត ដោយមានព្រែកធម្មជាតិព័ទ្ធជុំវិញ និងនៅក្នុងបរិវេណបុរីផងដែរ ព្រមទាំងមានទីធ្លាសួនធម្មជាតិធំទូលា បរិយកាសខ្យល់បរិសុទ្ធ មានអនាម័យខ្ពស់ មានសុខសវត្ថភាព ជាទីលំនៅដ្ឋានដ៏មនោរម្សស័ក្ដិសមសម្រាប់ក្រុមគ្រួសារបែបអភិជានរស់នៅខ្លាំង និងទីតាំងមានសក្ដានុពលខ្ពស់តែម្ដង។

ម្យ៉ាងវិញទៀតតាមរយៈការខិតខំប្រឹងប្រែង និងមានផែនការច្បាស់លាស់ពីគម្រោងនិមួយៗរួមគ្នា ជាមួយនឹងកេរ្តិ៍ឈ្មោះអ្នកទាំងពីរដែលមានស្រាប់លោក សួន ពិសិដ្ឋ មានជំនឿជាក់ការហក់មកប្រឡូកផ្នែកវិស័យមួយនេះនឹងមិនធ្វើឱ្យលោកខកបំណងនោះទេ។

បើទោះជាការហក់មកប្រឡូកផ្នែកអចលនទ្រព្យនេះពេញស៊ុបជាមួយនិង ឧកញ៉ាបណ្ឌិត គីម ហ៊ាង ក្ដីតែលោនៅតែឈរជើងយ៉ាងរឹងមាំលើវិថីសិល្បៈមួយនេះ និងបានចែករំលែកចំណេះដឹងទស្សនៈជាច្រើនដល់មហាជននិងមិត្តអ្នកគាំទ្រ នៅលើបណ្ដាញសង្គម និងព្រឹត្តិការណ៍ផ្សេងៗ ហើយក៏លោកមិនបោះបង់ចោលអាជីពជាអ្នកនិពន្ធ សិល្បករ តារាភាពយន្ដ និងបន្តការចូលរួមជួយជ្រោមជ្រែងវិស័យសិល្បៈ វប្បធម៌ ខ្មែរ របស់ខ្លួនចោលនោះទេ។

មិនបោះបង់ព្រោះតែអាជីពមួយនេះធ្វើឱ្យលោកមានកេរ្តិ៍ឈ្មោះ មានបន្សល់ស្នាដៃជាច្រើនសម្រាប់សង្គមជាតិ មិនថាការសម្ដែងភាពយន្ដ ឬការតែងនិពន្ធបទចម្រៀងប្រភេទ ស្នេហាមនោសញ្ចេតនា បទប្រភេទជីវិត លើកកម្លាំងចិត្ត ជាពិសេសទៅទៀតនោះគឺបទសម្រាប់ជាផ្ទាល់តែម្ដង ដែលមានដូចជាបទ “មោទនភាពជាតិខ្មែរ” “យុវជនខ្មែរ” “ខ្មែរដើម្បីខ្មែរ” “ប្រាសាទព្រះវិហារមរតខ្មែរ” “Cambodia Kingdom Of Wonder” “យើងមានបេះដូង” “I Love Cambodia” “Home” ជាដើម។
សូមបញ្ជាក់ថាលោក សួន ពិសិដ្ឋ គឺជាអ្នកនិពន្ធទំនុកភ្លេង ទំនុកច្រៀង តារាភាពយន្ដ ជាគ្រូបង្វឹក តារាចម្រៀង គណៈកម្មការប្រឡងចម្រៀង ផលិតករ ជាសហគ្រិន និងក៏ជាទស្សនវិទូ ដ៏ឆ្នើមមួយរូបក្នុងប្រទេស កម្ពុជា។ ថ្មីៗនេះលោកទើបចាប់ដៃជាមួយ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាពាណិជ្ជករ សហគ្រិន ផ្នែកអ្នកអភិវឌ្ឍន៍អចលនទ្រព្យ ដ៏ឆ្នើមអស្ចារ្យដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញប្រចាំប្រទេស បន្ទាប់ពីឃើញវិស័យមួយនេះរិទ្ធតែមានភាពរីកចម្រើនខ្លាំងឡើងៗនៅក្នុងប្រទេស កម្ពុជា និងបន្តទៅអនាគត ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap