ក្រោយល្បីមានអ្នកស្អំបេះដូង សុខ សោម៉ាវត្តី ថាជីវិត Single ពិតជាមានសេរីភាព គ្មានបញ្ហា និងដេកលក់ស្រួល!

តារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះអ្នកនាង សុខ សោម៉ាវត្តី បាននិយាយថាជីវិតនៅម្នាក់ឯងពិតជាប្រសើរ គ្មានអ្វីមកបាក់ព័ន្ធ មានសេរីភាពពិតប្រាកដ ហើយអ្វីពិសេសគឹកេងឆាប់លក់ជាងមុន។

អ្នកមេម៉ាយកូនមួយទើបចែកផ្លូវគ្នាជាមួយកីឡាករបាល់ទាត់ លី វ៉ាហេត បានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួនថា៖” នៅ Single ឱ្យក្មេងៗមើលជាគំរូឱ្យដឹងថា មនុស្សដូចចែមិនបាច់មានស្នេហាក៏រស់បានដែរ នៅម្នាក់ឯងមានអីមិនល្អ មិនបាច់ហត់ខ្វល់បារម្ភគិតពីអ្នកណា ដើរហើរមានសេរីភាព មិនបាច់ sent reports crush អ្នកណាក៏បាន និយាយឆាប់ចប់គ្មានការឈឺចាប់អត់ទឹកភ្នែក ដេកឆាប់លក់ស្រួលសម្រស់ស្រស់ស្អាត បើមិនជឿបែកសង្សារមក single ដូចចែម្ដងទៅដឹងហើយ”។

ទោះជាយ៉ាងណាក៏ដោយក្រោយពីចែកផ្លូវគ្នាដើរជាមួយកីឡាករបាល់ទាត់ខាងលើមានដំណឹងថា ពិធីការិនីរូបនេះមានអ្នកស្អំបេះដូងរួចមកហើយ។ ក៏ប៉ុន្តែនាងមិនទាន់បង្ហាញមុខជាផ្លូវការ ខ្លាចជួបស្នេហ៍ខកបំណងដូចមុនទៀត នាំតែទស្សនិកជនរិះគន់ទៀត។

សុខ សោម៉ាវត្តី ហាក់មិនសូវខ្វល់ខ្វាយរឿងស្នេហាបាក់បែក ឬអ្នកស្អំបេះដូងដែលកំពុងល្បីល្បាញនោះទេ ដោយគេសង្កេតឃើញនាងតែបង្ហាញភាពស្រស់ស្រាយរឹងមាំ មិនទន់ជ្រាយអ្វីនោះទេ បើទោះជាបានជួបស្នេហ៍មិនសមប្រកប២ដងរួចមកហើយក្ដី។ លើបណ្ដាញសង្គម Facebook របស់ខ្លួននាងតែបង្ហាញភាពរីករាយជានិច្ចជាលក្ខណៈឯកជន និងជាមួយកូនស្រីជាទីស្រលាញ់របស់ខ្លូួន។

សូមបញ្ជាក់ថាពិធីការិនីអ្នកនាង សុខ សោម៉ាវត្តី បានលែងលះស្វាមីលោកទូច ដាណារ៉ា ហៅពេជ្រ ដែលជាកូនប្រុសលោក ទូច ណារ៉ុត អតីតស្នងការនករបាលរាជធានីភ្នំពេញកាលពីឆ្នាំ២០១៤ ដោយបន្សល់កូនស្រី១ឈ្មោះចាស្មីន អាយុជិត១០ឆ្នាំ។
ក្រោយការលែងលះហើយនាងក៏បានទាក់ទងជាមួយកម្លោះ លី វ៉ាហេត ជាកីឡករបាល់ទាល់ តែស្នេហាអ្នកទាំងពីរក៏ដើរដល់ផ្លូវបំបែកកាលពីជាងមួយឆ្នាំមុន។ យ៉ាងណាគេមិនដឹងថាគូស្នេហ៍ថ្មីក្រោយនេះ នាងបានមើលចិត្តមើលថ្លើមគ្នាបែបណាហើយនោះទេ បានមកទល់នឹងពេលនេះ សុខ សោម៉ាវត្តី នៅតែមិនទាន់បង្ហាញឱ្យទស្សនិកជនដឹកជាផ្លូវការឡើយ តែនាងបែរជាប្រាប់ពីការរស់នៅជីវិតបែប Single ប្រសើរជាងមានស្នេហាទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap