ក្រោយល្បីក្នុងឈុតលើគ្រែជាមួយ ពាក់មី តារាសិចស៊ី សីសី៖ លុយមិនអាចទិញខ្ញុំបានទេបើខ្ញុំមិនពេញចិត្តថតនោះ !

តារាសម្តែងសិចស៊ី សីសី កាន់តែលេចមុខខ្លាំងនៅក្នុងវិស័យសម្តែងបន្ទាប់ពីមានវត្តមាននៅក្នុងរឿង « លោកប្តី » វគ្គ ២ ដោយសារនាងបានសម្តែងឈុតស្នេហារោលរាលជាមួយ នាយ ពែក មី ។​

ទោះបីជាល្បីឈ្មោះក្នុងឈុតស្នេហាបែបនេះ សីសី បែរជានិយាយថា នាងយល់ព្រមថតរឿងនេះមិនព្រោះតែបានលុយច្រើននោះទេ លុយមិនសំខាន់សម្រាប់នាងឡើយ ។

វត្តមានតារាសម្តែង សីសី នៅក្នុងរឿង « លោកប្តី » វគ្គ ២ នេះពិតជាធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ខ្លាំងណាស់ ដោយសារក្នុងរឿងនេះ នាងត្រូវសម្តែងជាតួស្រីដែលមានស្នេហាលួចលាក់ជាមួយប្តីរបស់គេ និងចាញ់បោកពាក្យលួងលោមរបស់នាយ ពែក មី ។

កញ្ញា សីសី បានរៀបរាប់ប្រាប់ថា នេះជាលើកដំបូងហើយដែលនាងយល់ព្រមទទួលថតរឿងបែបនេះ ដោយសារនាងចង់សាកល្បងការសម្តែងដែលមានរសជាតិថ្មី ។

ក្នុងរឿងនេះក៏មានឈុតស្នេហារោលរាល រវាងកញ្ញា សីសី និង នាយ ពែក មី ផងដែរ អ្នកទាំងពីរមើលទៅសម្តែងសមឥតទោស ទោះបីជាលើកដំបូងដែលអ្នកទាំងពីរទើបតែប៉ះជាមួយគ្នាក្តី ។

សម្រាប់ទស្សនិកជនដែលបានទស្សនារឿងនេះរួច ម្នាក់ៗបាននិយាយថា សីសី ប្រហែលជាទទួលបានតម្លៃខ្លួនខ្ពស់ហើយ ទើបហ៊ានចុះទុនថតរឿងមួយនេះ ។

កញ្ញា សីសី បានបញ្ជាក់អំពីរឿងនេះថា « និយាយពីតម្លៃខ្លួនថតរឿងនេះគឺធម្មតាដូចតួផ្សេងៗមិនមានអ្វីពិសេសទេ ខ្ញុំយល់ព្រមថតរឿងនេះព្រោះតែស្រឡាញ់តួអង្គនេះ មិនមែនព្រោះតែលុយទើបទទួល ថតនោះទេ ។

មានពេលខ្លះរឿងមួយចំនួនទោះទទួលបានតម្លៃខ្លួនខ្ពស់ ហើយត្រូវសម្តែងសិចស៊ី ឬធ្វើអ្វីហួសហេតុ ក៏ខ្ញុំមិនទទួលថតដែរ លុយមិនសំខាន់សម្រាប់ខ្ញុំទេ » ។

កញ្ញា សីសី ជាតារាស្រីមួយរូបដែលចូលចិត្តស្លៀកពាក់និងតុបតែងខ្លួនបែបសិចស៊ី ស៊ីវីឡៃសមជានារីសម័យថ្មី ប៉ុន្តែនាងក៏ជានារី​ ខ្មែរ ដែលស្រឡាញ់ប្រពៃណីផងដែរ ជាក់ស្តែងពេលទៅពិធីបុណ្យទានផ្សេងៗ នាងស្លៀកពាក់តាមប្រពៃណី មើលទៅស្រស់ស្អាតម្យ៉ាងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap