នៅតែខ្លាំង! ទោះស្ងាត់ពីសិល្បៈមួយរយៈធំតែ ហេង ប៊ុនលាភ នៅតែមានទីផ្សារខ្ពស់ទាំងចម្រៀង និងសម្ដែង!

តារាចម្រៀង និងជាតារាសម្ដែងល្បីឈ្មោះលោក ហេង ប៊ុនលាភ ផ្ដើមវិលត្រឡប់មករកវិស័យសិល្បៈវិញហើយ ក្រោយពីបាត់មុខពីសិល្បៈមួយរយៈធំ។ យ៉ាងណាទោះជាបាត់មុខសិល្បៈរាងយូរតិចក្ដី ក៏ប៉ុន្តែទីផ្សារសិល្បៈរបស់លោកទាំងចម្រៀង និងសម្ដែងនៅតែមានខ្ពស់ មិនចាញ់តារាមួយចំនួននោះទេ។

ក្រឡេកមកការសម្តែងវិញមានផលិតករទាក់ទងច្រើនដែរទាក់ទង តែលោកពុំមានពេលគ្រប់គ្រាន់ក្នុងការទទួលថតទាំងអស់នោះទេ ដោយសារជាប់ធុរៈផ្ទាល់ខ្លួន និងការងាររាជការផង។ តារាសម្តែងល្បីល្បាញដើមឆ្នាំ២០០០ រូបនេះលើកឡើងថា បច្ចុប្បន្នលោកទទួលច្រៀងសម្តែងធម្មតា សូម្បីឡើងច្រៀងតាម Concert ក៏ទទួលដែល ឱ្យតែមានគេទាក់ទង ហើយពេលវេលាត្រូវរ៉ូតគ្នា។

សម្រាប់ភាពយន្តវិញ លោកបានទទួលថតរឿងភាគមួយ ដែលត្រៀមចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន តែសុំមិនទាន់និយាយលម្អិត ឬប្រាប់ចំណងជើងឡើយ គ្រាន់តែថា ឆាប់ៗនេះ ទស្សនិកជននឹងបានទស្សនាការសម្តែងលោកម្តងទៀតហើយ។

បើទោះបីជាឃ្លាតឆ្ងាយពីសិល្បៈអស់រយៈពេលយូរបន្តិចមែន តែតារាចម្រៀងចាស់វស្សានេះ នៅរក្សាបានរូបរាងសង្ហា មិនចាញ់តារាជំនាន់ក្រោយប៉ុន្មានទេ ហើយថ្មីៗនេះគេបានប្រទះឃើញលោកថតបង្ហាញម៉ូដឱ្យហាងសម្លៀកបំពាក់បុរស TP Homme by Rachana ថែមទៀតផង។ គួរឱ្យចាប់អារម្មណ៍ លោកនៅតែស្រស់សង្ហាពេលថតម៉ូដរួមជាមួយតារាស្រករក្រោយ។ តាមរយៈការងារដែលទទួលបាននៅពេលនេះ សបញ្ជាក់ឱ្យឃើញថា លោកនៅតែនៅតែមានទីផ្សារខ្ពស់ ទោះបាត់មុខពីសិល្បៈយូរឆ្នាំទៅហើយក្តី។

សូមជម្រាបថា លោក ហេង ប៊ុនលាភ ជាអតីតប្រុសស្អាតចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០០១ ហើយលោកក៏បានក្លាយខ្លួនជាតារាចម្រៀងក្នុងផលិតកម្ម SSB ដោយមានការជួយជ្រោមជ្រែងពីលោក ហ្វៃ សំអាង។ ក្រៅពីមានទីផ្សារចម្រៀងហើយ លោកក៏មានទីផ្សារភាពយន្តខ្លាំងក្លាមិនចាញ់គ្នាឡើយ រហូតត្រូវអញ្ជើញឱ្យចូលរួមសម្ដែងជាដៃគូអ្នកនាង ដាញ់ ម៉ូនីកា ស្ទើរតែគ្រប់ភាពយន្តក្នុងស្រុក។

ខណៈទីផ្សារចម្រៀង និងសម្តែង កំពុងមានសន្ទុះ លោក ហេង ប៊ុនលាភ ស្រាប់តែសម្រេចចិត្តរៀបការបញ្ចប់ភាពនៅលីវជាមួយកូនស្រីថៅកែឡូនេសាទ នៅខេត្តពោធិ៍សាត់ កាលពីអំឡុងឆ្នាំ២០០៧ ជាហេតុធ្វើឱ្យលោកផ្អាកការងារសិល្បៈដើម្បីចាប់មុខជំនួញជំនួសវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap