ធ្លាក់ខ្លួនឈឺខ្លាំងតារាជើងចាស់ មិន សារិន ប្រាថ្នាជីវិតចុងក្រោយចង់ជួបតារាស្រី អ៊ុំ សុវណ្ណនី ជាកូនស្រីកំពុងរស់នៅអាមេរិក!

តារាសម្តែងជើងចាស់ល្បីឈ្មោះ លោកតា មិន សារិន ហៅម៉ែន កំពុងធ្លាក់ខ្លួនឈឺខ្លាំង និងត្រូវការជំនួយពីសប្បុរជនានាដើម្បីព្យាបាលជំងឺប្រចាំកាយ។ អ្វីដែលពិសេនោះគឺលោកតាប្រាថ្នាជីវិតចុងក្រោយរបស់លោកតាចង់ជួបកូនស្រី អ្នកនាង អ៊ុំ សុវណ្ណនី ដែលជាអតីតតារាសម្ដែងល្បីឈ្មោះម្នាក់បានបែកគ្នាជាង ១៥ឆ្នាំមកហើយ។

តាមរយៈការសម្ភាសន៍របស់តារាល្បីឈ្មោះលោក សាវិន ហ្វីលីព លោកតា មិន សារិន បានឱ្យដឹងថា លោកតាឆ្នាំនេះអាយុ៨៣ឆ្នាំហើយកំពុងតែមានជំងឺប្រចាំកាយដោយកំពុងមានជំងឺលើសឈា.ម ជំងឺបេះដូង តម្រងនោម ស្ពឹកដៃ ស្ពឹកជើង និងឧស្សាហ៍វិលមុខ។

លោកតាបាននិយាយថា លោកចង់ជួបកូនស្រីរបស់លោកតា ដែលបានបែកគ្នាជាច្រើនឆ្នាំមកនេះ ដោយលោកតាបានបង្ហើបឈ្មោះកូនស្រីច្បងរបស់គាត់ គឺអ្នកស្រី អ៊ុំ សុវណ្ណនី ដែលជាតារាស្រីដ៏ឆ្នើមមួយរូបនិងធ្លាប់បានសម្តែងរឿងជាតួឯកស្រីនៅក្នុងនៅរឿង «នរក៩ជាន់» ជាតួអង្គនាង ខេម៉ា និងតួអង្គប្រុសឯកជាជនជាតិឆេកូ ដោយលើសពីនះ អ្នកនាង អ៊ុំសុវណ្ណី ដែលជាតួស្រីមួយរូបក្នុងរឿងខ្មែរ «ឆ្អឹងអណ្តែត» ផងដែរ។

លោកតានិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកតាចេះតែមានការនឹករលឹកទៅដល់អ្នកស្រី អ៊ុំ សុវណ្ណនី ជាខ្លាំង និងចង់ជួបតារាស្រី អ៊ុំ សុវណ្ណនី នាដង្ហើមចុងក្រោយ ក៏ដូចជាជីវិតចុងក្រោយផងដែរ។

បើតាមអ្នកស្រី ស្រីទូច ដែលជាកូនស្រីទី៤ របស់លោកតា មិន សារិន បានអោយដឹងថា កាលបែកគ្នារបស់លោកតា និងអ្នកស្រី អ៊ុំ សុវណ្ណនី មានរយៈប្រមាណជា១៥ឆ្នាំមកហើយ ដែលពួកគាត់មិនជួបមុខគ្នាទាល់តែសោះ។

អ្នកស្រីអោយបានដឹងបន្តថា អ្នកស្រី សុវណ្ណ បានទៅចេញទៅរស់នៅសហរដ្ឋអាមេរិក មានរយៈយូរក្រែលដែលហើយ តែដូចជា មិនមានការទាក់ទងមកសោះ ដូច្នេះនាំអោយលោកតា មិន សារិន ចេះតែមានការនឹករលឹករកកូន បារម្ភពីកូន និងចេះតែទន្ទឹងផ្លូវអ្នកស្រី អ៊ុំ សុវណ្ណនីជាខ្លាំង។

លោកតា មិន សារិន មានជីវភាពក្រលំបាកជាខ្លាំងជាពន់ពេកណាស់ បើតាមការប្រាប់ពីកូនស្រីទី៤ របស់គាត់ បានអោយដឹងថា លោកតាចង់លក់ផ្ទះ ដើម្បីយកលុយទៅព្យាបាលជំងឺ និងដោះស្រាយបញ្ហាជីវភាពផងដែរ។ ជាចុងក្រោយលោកតា សំណូមពរទៅដល់សាធារណជន ក៏ដូចជាមហាជន មេត្តាជួបលោកតាផង ដោយជួយជាអ្វីក៏បាន ព្រោះលោកតាមានជីវភាពពិតជាក្រលំបាក ដូចច្នេះជាចុងក្រោយ លោកតាមិនមានអ្វីច្រើនទេ មានតែម្រាមដៃដប់អរគុណតែប៉ុណ្ណោះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap