អតីត Miss Grand Cambodia 2021 កញា ប៉ូគីមថេង សុតធីតា បានចេញមុខសុំទោសជាសាធារណៈទាំងងួលដើមក ចំពោះអភិបាលខណ្ឌឬស្សីកែវលោក ឯក ឃុតដឿន បន្ទាប់ពីនាងរកពាក្យបណ្ដឹងទៅកាន់តុលាការចំពោះអ្វីដែលនាងបានធ្វើកាលពីថ្ងៃទី ៨ និងទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅ។
តាមរយៈវីដេអូ Live អតីតបវរកញ្ញារូបនេះបានបញ្ជាក់ថា កាលថ្ងៃទី ៨ និងទី១២ ខែកក្កដា នោះ ដោយសារតែនាងខ្លាចបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ខ្លួន រួមនឹងក្រុមគ្រួសារទើបនាង Live Video ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះអភិបាលខណ្ឌខាងលើ។
តាមរយៈនៃការបកស្រាយសុំទោសលាយឡំជាមួយទឹកភ្នែកកញ្ញា ប៉ូគីមថេង សុតធីតា សង្ឃឹងថាអភិបាលខណ្ឌរូបនេះនឹងយោគយល់ ហើយព្រមដកពាក្យបណ្ដឹងចេញពីតុលាការបានដាក់កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២។
កញ្ញាបានសន្យាថានឹងមិនមានរឿងបែបនេះកើតឡើងជាថ្មីទៀតទេសម្រាប់អភិបាលខណ្ឌឬស្សីកែវលោក ឯក ឃុតដឿន ហើយការធ្វើកន្លងមកនាងបញ្ជាក់ថាព្រោះតែកំហឹងមួយភ្លែត និងចង់ការពារព្រទ្យសម្បត្តិរបស់ខ្លួន និងគ្រួសារតែប៉ុណ្ណោះ។
សូមបញ្ជាក់ថាកញ្ញា ប៉ូគីមថេង សុតធីតា គឺជាអតីត Miss Grand Cambodia 2021 ដោយប្រជាប្រិយភាពរបស់នាងបានលេចធ្លោជាខ្លាំងក្នុងចំណោមមហាជន។ យ៉ាងណាកាលពីថ្ងៃទី៨ និងទី១២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅកញ្ញាបានប៉ះទង្គិចជាមួយមន្ត្រីខណ្ឌឬស្សីកែវទាក់ទងការអនុវត្តច្បាប់ការរុះរើលំនៅស្ថាន។ ក្នុងនោះបានប៉ះពាល់លំនៅដ្ឋានកញ្ញា ធ្វើឱ្យកញ្ញាខឹងសម្បារជាខ្លាំងរហូត Live យំទួញសោករិះគន់ចំណាត់ការរបស់អភិបាលខណ្ឌឬស្សីកែវទៀតផង។ ដោយមើលឃើញថាបានប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ អភិបាលខណ្ឌរូបនេះក៏បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាកា កាលពីចុងខែ កក្កដា ឆ្នាំ២០២២ កន្លងទៅមុននឹងកញ្ញា live វីដេអូសុំទោសជាសាធារណៈនាពេលនេះ៕