បំណងប្រាថ្នាដ៏ធំមួយរបស់កញ្ញា ទេព បូព្រឹក នាពេលកន្លងទៅគឺចង់ចូលរោងការជាមួយគូស្នេហ៍របស់ខ្លួនគឺតារារ៉េបល្បីឈ្មេាះលោក ងួន ចាន់ដេវីត ហៅ ជី ដេវីត។
តែយ៉ាងណាបំណងប្រាថ្នានេះមិនទាន់លេចចេញជារូបរាងនៅឡើយទេ ខណៈតារាចម្រៀងស្រីពូកែក្បាច់រាំរូបនេះ បានជូនកាដូដ៏ធំមួយទៀតដល់គូស្នេហ៍ខ្លួន នេាះគឹនាងកំពុងមានផ្ទៃពេាះរួចហើយ។
ទេព បូព្រឹក្ស បានបញ្ជាក់ថា៖”អំណោយដែលមិនអាចកាត់ថ្លៃ អំណោយដោយក្តីអំណរ ជាក្តីប្រាថ្នាដែលកេីតមាននៅក្នុងចិត្តស្រ្តីនិងមនុស្សគ្រប់រូបដែលប្រាថ្មាក្លាយជាមាតាបិតាដែលពោរពេញទៅដោយក្តីមេត្តាករុណានិង ព្រហ្មវិហារធម៌ នោះទេីបបានបង្កេីតជាឈ្មោះថា មាតាជាព្រះ ( Goddess ) ដោយកិត្តយសក៏សូមប្រកាសពីកាដូរពិសេសដែលពួកយើងខ្ញុំទទួលបានពរពីព្រះ ថា G-DEVITH បានក្លាយជា Handsome Daddy ជាផ្លូវការហើយ “។
តារាចម្រៀងល្បីឈ្មេាះរូបនេះបញ្ជាក់បន្ថែមថា៖ “ដោយហេតុនេះក៏សូមចែករំលែកដំណឹងល្អនេះទៅកាន់អ្ននគាំទ្រ អ៊ុពូមីង លោកតាលោកយាយ ដែលតែងតែស្រលាញ់គាំទ្រដល់នាងខ្ញុំ ទោះជានៅក្នុងកាលៈទេសៈណាក៏ដូចនាងខ្ញុំក៏រីករាយនឹងចែករំលែកដំណឹងល្អក៏ដូចជាភាពសប្បាយរីករាយនៃយើងខ្ញុំជាមួយបងប្អូន”។
តារាចម្រៀងល្បីឈ្មេាះខាងលើ មិនទាន់បញ្ជាក់អោយនៅឡើយទេថាកូនក្នុងផ្ទៃរបស់ខ្លួនជា ស្រីបឬប្រុស ហើយពរពេាះរយៈពេលប៉ុន្មានខែហើយមកទល់នឹងពេលនេះ។
បើទេាះជាប្រកាសថាមានផ្ទៃពេាះជាមួុយគូស្នេហ៍ក្ដីតែ ទេព បូព្រឹក្ស នៅតែប្រកាសចេញសម្ដែងដូចធម្មតា ដោយនាងលើកឡើងថា នឹងមាន special M/V ដោយមានចំណងជើងថា { GODDESS } នៅក្នុងខែ វិច្ឆិកា ខាងមុខនេះជាមួយនឹង ទស្សនីយភាព ថ្មីពីនាងខ្ញុំ ។ អរគុណសម្រាប់ការស្រលាញ់ពីបងប្អូនទាំងអស់គ្នា ។
សូមបញ្ជាក់កញ្ញា ទេព បូព្រឹក្ស និងគូស្នេហ៍តារារ៉េប ជី ដេវីត គឺជាគូស្នេហ៍មួយដែលទទួលការកោតសរសើរពីមហាជន ព្រេាះតែពួកគេទាំងពីរនាក់តែងតែបង្ហាញភាពផ្អែមល្ហែម មិនចេះដាច់ ដោយការរស់នៅជាមួយគ្នាប្រកបដោយសុភមង្គល បើទេាះជាពួកគេមិនទាន់រៀបការតាមប្រពៃណីក៏ដោយ ហើយពេលនេះពួកគេកាន់តែមានសុភមង្គលតាមរយៈកាតមានបុត្រជាចំណងដៃ៕