តើតារាកិត្តិយសទាំងបីដួង អាចទស្សន៍ទាយត្រូវទេថា តារាអាថ៌កំបាំងដែលនឹងឡើងមកច្រៀងរួមគ្នាក្នុងសប្ដាហ៍ដំបូងនៃកម្មវិធី The Wall Song Cambodia នោះគឺជាអ្នកណា?

ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ចំពោះការទស្សនាកម្មវិធីទស្សន៍ទាយចម្រៀងបែបថ្មី The Wall Song Cambodia បានមកដល់ហើយ។ តារាកិត្តិយសល្បីៗចូលរួមក្នុងសប្តាហ៍ដំបូងបើកឆាកកម្មវិធីថ្មីសន្លាងនេះ មានចំនួនបីដួង និងមានតារាអាថ៍កំបាំងក្រោយជញ្ជាំងបីដួងដូចគ្នា ដែលនឹងត្រូវឡើងមកបកស្រាយបទចម្រៀងរួមគ្នាលើឆាកតែមួយ។ តារាចម្រៀងកិត្តិយសទាំងបីដួងនៅសប្តាហ៍ដំបូងនេះ សុទ្ធសឹងជាលំដាប់តារាប្រចាំប្រទេសកម្ពុជា។ វត្តមានតារាចម្រៀង កញ្ញា មាស សុខសោភា លោក ពូ ឃ្លាំង និង លោក នីកូ ជាតារាកិត្តិយសនឹងត្រូវឡើងមកបកស្រាយបទចម្រៀងជាមួយតារាចម្រៀងអាថ៍កំបាំង។

កម្មវិធីនេះ មិនត្រឹមតែបានទស្សនាការច្រៀងរួមគ្នារវាងតារាកិត្តិយសនិងតារាអាថ៍កំបាំងដែលទស្សនិកជនមិនធ្លាប់បានឃើញនិងបានលឺ នៅក្នុងកម្មវិធីគឺតម្រូវអោយតារាចម្រៀងកិត្តិយសទស្សន៍ទាយថាតើដៃគូដែលជាតារាចម្រៀងអាថ៍កំបាំងក្រោយជញ្ជាំងនោះជា អ្នកណា? ខណៈកំពុងព្យាយាមទស្សន៍ទាយឈ្មោះតារាចម្រៀងអាថ៍កំបាំងនោះ ក្រុមតារាឯទៀតរួមនិងពិធីករផងដែរ នឹងព្យាយាមបន្លប់ចម្លើយក្នុងន័យធ្វើឲ្យតារាកិត្តិយសវិលវល់មិនអាចទាយឈ្មោះតារាចម្រៀងបាន។ តារាចម្រៀងកិត្តិយសអាចនឹងទស្សន៍ទាយមិនត្រូវនូវដៃគូអាថ៍កំបាំងរបស់ខ្លួនដែលជាមនុស្សជិតស្និទ្ធបំផុត។ សម្រាប់សប្តាហ៍ដំបូងនេះវិញ តើតារាកិត្តិយសទាំងបីដួង អាចទស្សន៍ទាយដឹងទេថា តារាអាថ៍កំបាំងដែលនឹងឡើងមកច្រៀងរួមគ្នានោះគឺជាអ្នកណា? សម្រាប់បទចម្រៀងមួយចំនួនដែលត្រូវលើកឡើងមកបកស្រាយក្នុងកម្មវិធី The Wall Song Cambodia ទៀតសោតក៏នឹងមានការរៀបចំបទភ្លេងថ្មីក្នុងគោលបំណងធ្វើយ៉ាងណាអោយទស្សនិកជនកាន់តែទទួលបានចំណីចក្ខុថ្មីបន្ថែមទៀត។

ដោយឡែកពិធីករល្បីល្បាញដែលនឹងត្រូវមកគ្រងដំណែងជាពិធីករក្នុងកម្មវិធីនេះគឺលោក ប៉ែន ចំរ៉ុង គ្រប់គ្នាតែងតែបានដឹងហើយលោក ប៉ែន ចំរ៉ុង ជាពិធីករអាជីព ដែលអាចដំណើរការកម្មវិធីបានគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែពេលមកជួបជាមួយកម្មវិធី The Wall Song Cambodia លោកបានអះអាងថាវាពិតជាថ្មី ប្លែក សម្រាប់រូបលោក និងសម្រាប់ទស្សនិកជននៅកម្ពុជាយើង ព្រោះវាមានភាពអាថ៌កំបាំង ភាពភ្ញាក់ផ្អើលហួសការស្មាន សូម្បីតែរូបលោកក៏ស្រឡាំងកាំង ស្ទើរដាច់ផ្ងារ។

 

 

កម្មវិធី The Wall Song គឺជាកម្មវិធីមួយដែលស្ថានីយទូរទស្សន៍ ភីអិនអិន ទទួលបានសិទ្ធក្នុងការផលិតបន្តពីប្រទេសថៃ ហើយកម្មវិធីមួយនេះក៏កំពុងតែពេញនិយមខ្លាំង ដោយសារតែកម្មវិធីទាំងមូលពោរពេញទៅដោយភាពរីករាយ
ទស្សនីយភាពប្លែក បូករួមទាំងការរចនាឆាកយ៉ាងប្រណិតនិងទំនើបទៀតនោះ ទើបធ្វើអោយកម្មវីធីនេះទទួលបានភាពល្បីល្បាញ។
បើចង់ជ្រាបច្បាស់ថាកម្មវិធីនេះអស្ចារ្យប៉ុណ្ណានោះ កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី The Wall Song Cambodia ចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ ដល់ម៉ោង ៩:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងនៅលើផេក The Wall Song Cambodia, Vattanak Beer និង Dragon Beer។
ទស្សនាវីដេអូខ្លីសូមចុច៖ https://www.facebook.com/100085400702959/videos/1571944299890749/

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap