ទំនាក់ទំនងតាមអនឡាញ ដែលមិនធ្លាប់ជួបគ្នាខាងក្រៅរវាង មុខ និង ឈិនណាគ្រីត ហាក់ដូចជាយល់ចិត្តគ្នា ប៉ុន្តែនៅពេលដែលជួបមុខ បែរជាឈ្លោះគ្នា ទុកដូចជាសត្រូវទៅវិញ។ មានអត្តចរឹតដូចគ្នា ជាមនុស្សពូកែ និងផ្តោតលើរឿងការងារជាសំខាន់ តែមិនគិតរឿងស្នេហា ព្រមទាំងមិនជឿលើព្រហ្មលិខិត។
ភាពយន្តភាគថៃរឿង «គូស្នេហ៍គូជម្លោះ» ជាភាពយន្តបែបស្នេហា រវាងក្រមុំចាស់ និងកំលោះចាស់ ត្រូវបានមិត្តភក្តិចាប់គូ ស្របពេលដែលមានការថ្លោះធ្លោយជ្រុលមានទំនាក់ទំនងផ្លូវកាយជាមួយគ្នាដោយចៃដន្យ ធ្វើអោយអ្នកទាំងពីរកាន់តែស្អប់គ្នា។
មិនត្រឹមតែជាភាពយន្ត ដែលបង្ហាញពីសាច់រឿងបែបស្នេហានោះទេ «គូស្នេហ៍គូជម្លោះ» ក៏ជាសាច់រឿងបែបកំប្លែងៗ មានការប្រកួតប្រជែងការងារ ដើម្បីបានឡើងដំណែង ទំនាស់រវាងតួអង្គនីមួយៗ និងការដោះស្រាយជំនុំជម្រះរឿងក្តីផ្សេងៗ។
តើការភ្លាំងភ្លាត់រវាងកញ្ញាបេះដូងដែក មុខ និងមេធាវីសង្ហា ឈិនណាគ្រីត អាចនឹងជាចំណងចងអ្នកទាំងពីរអោយបានក្លាយជាគូនឹងគ្នាសមតាមបំណងរបស់មិត្តស្និតរបស់ខ្លួនដែរទេ? សូមកុំភ្លេចរងចាំទស្សនាភាពយន្តភាគថៃរឿង «គូស្នេហ៍គូជម្លោះ» ដែលមានផ្សាយជូនទស្សនានៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ ចាប់ពីវេលាម៉ោង ៩ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន។
សូមទស្សនា៖