តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាស និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត គ្រាន់តែរាជរដ្ឋាភិបាលចេញអនុក្រឹតលុបចោលគម្រោងឈូសឆាយដី និងការអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅទាំងអស់ លោកបានប្រកាសគាំទ្រការសម្រេចចិត្តនេះទាំងស្រុង រួមទាំងប្រកាសចូលរួមជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីផ្ដល់កូនឈើធ្នង់ដើម្បីចូលរួមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅទៀតផង។
នៅបណ្ដាញសង្គមFacebook របស់ខ្លួន ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា៖” ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមគាំទ្ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងសូមចូលរួមផ្ដល់កូនធ្នង់ ១០០០ដើម ននិងដាំឡើងវិញជាមួយអ្នកឧក៉ា ឡេង ណាវ៉ាត្រា” ។
គ្រាន់តែការសរសេរនេះចេញភ្លាមមានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាស៊ែរជាបន្តបន្ទាប់ ដោយបានសរសេរពាក្យពេចន៍រិះគន់ផ្សេងៗពីគ្នា ដោយអ្នកខ្លះបាននិយាយថា ជាតារាចម្រៀងចាំតែ តែស្ករៗ កាលមុនសម្ដេចតេជោ ហ៊ុន សែន មិនទាន់ចេញបញ្ជានាំគ្នាស្ងាត់ឱ្យជ្រៀបតែម្ដង។
អ្នកខ្លះទៀតបានបញ្ចេញទស្សនៈ មិនគួរណាំតារាលំដាប់ប្រទេសមួយទាំងមូល អាចសរសេរពាក្យពេចន៍ទាំងនេះចេញ ខណៈការឈូសឆាយព្រៃ តំបន់ភ្នំតាម៉ៅ បានរាបដល់ដីអស់ទៅហើយ។
មានអ្នកបញ្ចេញមតិមួយចំនួនទៀតដែលមិនពេញចិត្តការលើកឡើងនេះបានស្នើឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមដាំដើមឈើតែពីរនាក់បានហើយ កុំឱ្យមានអ្នកដទៃចូលរួមវាប្រសើរជាងជាដើម។
ទោះជាយ៉ាងណាក៏ដោយក៏មានបណ្ដាអ្នកគាំទ្រអតីតតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ រូបនេះគឺជាការចូលរួមចំណែកមួយដល់សង្គមផងដែរ។ ពួកគេលើកឡើងថាព្រៃឈើមួយចំនួននៅតំបន់ភ្នំតាម៉ៅ បានឈូសឆាយរាបដល់ដីបាត់ទៅហើយ មិនអាចធ្វើបានដូចដើមវិញទេ ដូច្នេះមានតែការចូលរួមដាំថ្មីបែបនេះហើយទើបប្រសើរឡើងវិញ។
សូមបញ្ជាក់ថា ក្រោយចេញលិខិតលុប ស.ជ.ណ ការឈូសឆាយ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន បានបញ្ជាឱ្យ ឯកឧត្ដមបណ្ឌិត ម៉ុង រិទ្ធី អោយដាំដេីមឈេីប្រណិតឡេីងវិញនៅលេីទីតាំងដែលបានឈូសឆាយ ហើយនៅព្រឹកថ្ងៃទី៨ខែសីហាឆ្នាំ២០២២នេះ ឯកឧត្ដម បានឱ្យក្រុមការងារដឹកជញ្ជូនកូនឈេីបេងចំនួន១០០០ដេីម កូនឈេីធ្នង់ចំនួន១០០០ដេីមសរុប២០០០ដេីម។
ដោយឡែក ថ្ងៃពុធទី៩ខែសីហា នឹងដឹកជញ្ជួនកូនឈេីបេងនិងធ្នង់មកដល់ចំនួន៥០០០ដេីមបន្ថែមទៀត ហេីយនិងអាចដឹកជញ្ជួនមកជាបន្តបន្ទាប់ថែមទៀត បេីតាមការអោយដឹងក្រៅផ្លូវការមកថា ផ្ទៃដីដែលឈូសឆាយអស់ចំនួនប្រមាណជា៥០០ហិកតា សរុបកូនឈេីដែលមានតម្រូវការទាំងអស់ ប្រមាណជា102.000 ដើម៕