ឧកញ៉ា ខេមរៈ សិរីមន្ត ខំចូលរួមជួយកូនឈើដើម្បីដាំនៅតំបន់ភ្នំតាម៉ៅ តែបែរជាមានអ្នកឌឺដងផ្លៃផ្កាឱ្យទៅវិញ

តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាស និងមានងារជាឧកញ៉ា លោក ខេមរៈ សិរីមន្ត គ្រាន់តែរាជរដ្ឋាភិបាលចេញអនុក្រឹតលុបចោលគម្រោងឈូសឆាយដី និងការអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅទាំងអស់ លោកបានប្រកាសគាំទ្រការសម្រេចចិត្តនេះទាំងស្រុង រួមទាំងប្រកាសចូលរួមជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីផ្ដល់កូនឈើធ្នង់ដើម្បីចូលរួមដាំឡើងវិញនៅតំបន់ភ្នំតាម៉ៅទៀតផង។
នៅបណ្ដាញសង្គម​Facebook របស់ខ្លួន​ ឧកញ៉ា ខេមរៈ សិរីមន្ត បានលើកឡើងថា៖” ខ្ញុំបាទ ខេមរៈ សិរីមន្ត សូមគាំទ្ររាជរដ្ឋាភិបាលលុបចោល ស.ជ.ណ តំបន់ភ្នំតាម៉ៅទាំងអស់ និងសូមចូលរួមផ្ដល់កូនធ្នង់ ១០០០ដើម ននិងដាំឡើងវិញជាមួយអ្នកឧក៉ា ឡេង ណាវ៉ាត្រា” ។
គ្រាន់តែការសរសេរនេះចេញភ្លាមមានអ្នកប្រើប្រាស់បណ្ដាញសង្គមនាំគ្នាស៊ែរជាបន្តបន្ទាប់ ដោយបានសរសេរពាក្យពេចន៍រិះគន់ផ្សេងៗពីគ្នា ដោយអ្នកខ្លះបាននិយាយថា ជាតារាចម្រៀងចាំតែ តែស្ករៗ កាលមុនសម្ដេចតេជោ ហ៊ុន សែន មិនទាន់ចេញបញ្ជានាំគ្នាស្ងាត់ឱ្យជ្រៀបតែម្ដង។
អ្នកខ្លះទៀតបានបញ្ចេញទស្សនៈ មិនគួរណាំតារាលំដាប់ប្រទេសមួយទាំងមូល អាចសរសេរពាក្យពេចន៍ទាំងនេះចេញ ខណៈការឈូសឆាយព្រៃ តំបន់ភ្នំតាម៉ៅ បានរាបដល់ដីអស់ទៅហើយ។

មានអ្នកបញ្ចេញមតិមួយចំនួនទៀតដែលមិនពេញចិត្តការលើកឡើងនេះបានស្នើឱ្យ ឧកញ៉ា ខេមរៈ សិរីមន្ត និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចូលរួមដាំដើមឈើតែពីរនាក់បានហើយ កុំឱ្យមានអ្នកដទៃចូលរួមវាប្រសើរជាងជាដើម។
ទោះជាយ៉ាងណាក៏ដោយក៏មានបណ្ដាអ្នកគាំទ្រអតីតតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម សាន់ដេ រូបនេះគឺជាការចូលរួមចំណែកមួយដល់សង្គមផងដែរ។ ពួកគេលើកឡើងថាព្រៃឈើមួយចំនួននៅតំបន់ភ្នំតាម៉ៅ បានឈូសឆាយរាបដល់ដីបាត់ទៅហើយ មិនអាចធ្វើបានដូចដើមវិញទេ ដូច្នេះមានតែការចូលរួមដាំថ្មីបែបនេះហើយទើបប្រសើរឡើងវិញ។
សូមបញ្ជាក់ថា ក្រោយចេញលិខិតលុប ស.ជ.ណ ការឈូសឆាយ និងអភិវឌ្ឍតំបន់ភ្នំតាម៉ៅ ​សម្តេច​អគ្គមហាសេនា​បតីតេជោ​ហ៊ុន​ ​ បានបញ្ជាឱ្យ ឯកឧត្ដមបណ្ឌិត ម៉ុង រិទ្ធី អោយដាំដេីម​ឈេី​ប្រណិត​ឡេីងវិញ​នៅលេី​ទីតាំង​ដែលបាន​ឈូសឆាយ​ ហើយនៅព្រឹកថ្ងៃ​ទី​៨ខែសីហា​ឆ្នាំ​២០២២នេះ​ ឯកឧត្ដម ​បានឱ្យក្រុមការងារ​ដឹកជញ្ជូន​កូនឈេី​បេង​ចំនួន​១០០០ដេីម​ កូនឈេី​ធ្នង់​ចំនួន​១០០០ដេីម​សរុប២០០០ដេីម​។
ដោយឡែក ថ្ងៃ​ពុធ​ទី​៩ខែសីហា​ នឹងដឹកជញ្ជួនកូនឈេីបេងនិងធ្នង់​​មកដល់ចំនួន​៥០​០០ដេីម​បន្ថែម​ទៀត​ ហេីយនិងអាច​ដឹក​ជញ្ជួន​មក​ជាបន្តបន្ទាប់​ថែមទៀត​ បេីតាមការអោយដឹងក្រៅ​ផ្លូវការ​មកថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា​៥០០​ហិកតា​ សរុបកូនឈេី​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា​102.000 ដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap