ជាឱកាសសម្រាប់សិស្ស និស្សិតកំពុងសិក្សា ទើបបញ្ចប់ការសិក្សា និងអ្នកចង់ផ្លស់ប្ដូរការងារជាដើម ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ សហការជាមួយ សសយក វិស័យការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំវេទិកាការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន១០ ដោយនាំយកនូវឱកាសការងារចំនួន ១៣៧៧ កន្លែង។
វេទិកាការងារប្រចាំខែនេះគ្រោងនឹងធ្វើ ឡើងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ខានស្អែកនេះ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះសិស្ស និស្សិតគ្រាន់តែដាក់ CV មកភ្លាមនឹងមានក្រុមការងារចាំសម្ភាសន៍ភ្លែតតែម្ដងទៅតាមបណ្ដាក្រុមហ៊ុននានាបានចូលរួមជ្រើសរើស។
ក្រុមហ៊ុនធំៗទាំង១០ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ AEON Cambodia Co.Ltd, Prudential, Land of home EL&H, Dai-ichi Life, Canadia Bank, LEDA Capital Plc, UDAYA Technology, Century 21, Prime MF Microfinance Institute Ltd និង មីក្រូហិរញ្ញវត្ថុចម្រើន ម.ក។
សូមបញ្ជាក់ថា វេទិកាការងារនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕