មុនថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ Miss Queen កម្ពុជា សៃហ្វុន បង្ហាញឈុត “សុវណ្ណទេពីមណីសាគរ” ដ៏ស្រស់ស្អាត និងទាក់ទាញខ្លាំង

ចុងសប្ដាហ៍ថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ​ កម្មវិធី Miss Queen International 2022 នឹង​ប្រារព្ធ ជាផ្លូវការ នៅលើទឹកដីប្រទេស ថៃ។ ក្នុងនោះឈុតដ៏ទាក់ទាញមានឈ្មោះថា”សុវណ្ណទេពីមណីសាគរ” នឹងត្រូវកញ្ញាលើកយកទៅបង្ហាញបង្ហាញពីឱ្យភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់កាន់តែច្បាស់ពីកម្ពុជា។

ទន្ទឹមនឹងនេះតារាភេទទី៣ សៃហ្វុង ដែលបាន​ក្លាយជាបេក្ខនារីតំណាង​ឲ្យប្រទេសកម្ពុជា បានប្ដេជ្ញាចិត្ត និងត្រៀមខ្លួនរួចរាល់អស់ហើយ បន់ឱ្យតែកម្មវិធីនេះមកដល់ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួន ក៏ដូចជាសក្ដានុពលរបស់កម្ពុជាឱ្យអន្តរជាតិបានស្គាល់តាមរយៈកម្មវិធីមួយនេះ។

​ឈុតតំណាងជាតិដែល សៃហ្វុនត្រៀមយកទៅបង្ហាញលើឆាកអន្តរជាតិនេះ មិនមែនច្នៃឡើងតាមការនឹកឃើញទេ ព្រោះ​វា​មាន​បង្កប់អត្ថន័យជ្រាលជ្រៅគ្រប់គ្នាគួរស្វែងយល់។

បើផ្អែកតាម​ការចុះផ្សាយរបស់​ទំព័រហ្វ Miss Queen Cambodia បាន​បញ្ជាក់ថា ឈុតនេះ​មាន​ឈ្មោះថា «សុវណ្ណទេពីមណីសាគរ» ឯអត្ថន័យពីក្រោយមានខ្លឹមសារដូចតទៅ៖ «ពស្រ្តាដ៏វិចិត្រនេះ បានរចនាច្នៃប្រឌិតឡើងក្រោមទម្រង់នៃតួអង្គទេពី (ទេវី) មួយអង្គ ជាតំណាងឱ្យអ្នកឃុំគ្រង ថែរក្សាដែនទឹក ព្រមទាំងបានផ្តល់នូវវារីដែលមិនចេះរីង ស្ងួតដល់សព្វសត្វ ក្នុងការរស់រានមានជីវិតនៅលើដែនប្រឹថពីពសុន្ធរានេះ។

ជាងនេះ ទៅទៀតព្រមទាំងបានពាំនាំភោគទ្រព្យដ៏មានតម្លៃ ជាប្រភពនៃអាហារ និងការប្រើ ប្រាស់ផ្សេងៗ ផ្តល់ជាសំណើមដល់ភាវ:មានជីវិតទាំងឡាយលើផែនដី នេះតាមដំណើរនៃវដ្ដសន្ធិដែលមិនចេះឈប់។ តាមរយ:ឈុតពស្រ្តានេះ បានតំណាងជាសម្លេងប្រៀបដូចមហាវារីដែលជាមគ្គមួយដ៏ត្រកាលដែលបានតំណាងនូវការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតនៅលើសកលលោកយើងនេះបង្កើតបានជាចក្រវាឡ និងសព្វសត្វ។

នៅទីណាៗ មហាវារី ដ៏មានគុណូបការៈដ៏មានតម្លៃ សម្រាប់ជីវិត ទោះជាស្ថិតនៅទីណាៗ ក្នុងការចាប់បដិសន្ធិក្រោមការតាក់តែង នៃធម្មជាតិ បុថុជ្ជនគ្រប់ៗរូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ មួយរូបដ៏ប្រពៃ។ សូមបញ្ឈប់នូវការរើសអើងភេទ ចាប់ពីពេលនេះតទៅ មនុស្សពុំអាចជ្រើសរើសយោនយកកំណើត ប៉ុន្តែមនុស្សអាចជ្រើសរើសបដិបទា ជាបែបណាក្នុងសង្គមជាតិ”។

សូមបញ្ជាក់ថាកញ្ញា សៃហ្វុន គឺជាតារម៉ូដែលភេទទី៣ កម្ពុជាដំបូងគេ ដែលបានឈានជើងចូលរួមប្រកួតប្រជែងថ្នាក់អន្តរជាតិ ផ្នែកម៉ូដែលភេទីទី៣។ កញ្ញាបានប្ដេជ្ញាចិត្តខ្ពស់ថានឹងធ្វើឱ្យបានល្អបំផុតដើម្បីដណ្ដើមពានរង្វាន់ណាមួយពីកម្មវិធី Miss Queen International មួយនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap