ពេជ្រ សោភា អស់សំណើចនឹងស្ត្រីម្នាក់គ្រាន់តែនាងអត់ពាក់គ្រឿងអលង្ការមាស ពេជ្រ ចូលរួមមង្គលការក៏រិះគន់!

មង្គលការកូនប្រុស គង់ សុជាតិ និងលោក ជា វិបុល តារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សោភា បានបង្ហាញឈុតរ៉ូបពណ៌ស្វាយយ៉ាងស្រស់ ដោយទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន និងមិត្តៗសិល្បៈបានចូលរួមក្នុងពិធីនោះ។
ទាស់តែម្យ៉ាងតារារូបនេះមិនបានពាក់គ្រឿងលំអរខ្លួន មាស ពេជ្រកែវកងដូចជាតារាមួយចំនួននោះទេ។ ទាំងនេះហើយធ្វើឱ្យមនុស្សមួយចំនួនតូចបានរិះគន់នាង កម្រិតតារាល្បីបែបនេះបែរជាទៅចូលរួមមង្គលការធំដុំទាំងមូលបែរជាអត់មានមាស ពេជ្រពាក់នឹងគេ។


ឆ្លើយតបនឹងការរិះគន់នេះ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្ម ហង្សមាស ហាក់អស់សំណើចនឹងពាក្យរិះគន់ពីស្ត្រីម្នាក់នោះ ដោយអ្នកនាងបានឆ្លើយតបវិញ​ថា៖”ផ្ងើរជូនបងស្រីម្នាក់នោះជាពិសេស បងនិយាយថាពេជ្រ សោភា ទៅការ គេទាំងមូលធ្វើខ្លួនចេញមកដូចអត់សមសោះ ថ្ងៃក្រោយបើគ្មានរបស់ពាក់មកខ្ចីខ្ញុំពាក់ទៅ បើក្រដឹងថាក្រ ចាញ់គេពាក់ពេជ្រពេញៗខ្លួន។បងអើយខ្ញុំ ពាក់ពេជ្រ តាំង ពីថ្ងៃដែលខ្ញុំកើតរហូតដល់ថ្ងៃនេះគឺ ពេជ្រ សោភាមួយទៀតបងឯងកើតអីមក ខឹងនឹងខ្ញុំមិនពាក់ពេជ្រ នឹងបង”។

ពេជ្រ សោភា តែងតែទទួលការនិយាយឌឺដងពីអ្នកសិល្បៈ និងក្រៅសិល្បៈ ហើយអ្នកនាងតែងដាក់ផ្លែឲ្យវិញយ៉ាងចាស់ដៃទាំងការនិយាយដោយផ្ទាល់ និងបង្ហាញអារម្មណ៍របស់ខ្លួនបន្ថែមនៅលើបណ្ដាញសង្គម។
មកទល់នឹងពេលនេះអ្នកនាងមានវ័យ ៣៩ឆ្នាំហើយ តែនៅតែមិនទាន់រកគូស្រករបាននៅឡើយទេ ក្រោយពីចែកផ្លូវគ្នាជាមួយតារាសម្ដែង និងជាតារាចម្រៀងលោក ឈឹម សក្កដា នាពេលថ្មីៗ។ យ៉ាងណាបើទោះជាមិនទាន់បង្ហាញគូស្នេហ៍ថ្មីជាផ្លូវការ ក៏ប៉ុន្តែតារាស្រីល្បីឈ្មោះរូបនេះ មានបុរសជាច្រើនតាមសុំស្នេហ៍តែនាងមិនទាន់ទទួលយកនៅឡើយទេ ព្រោះតែមិនទាន់មើលចិត្តថ្លើមគ្នាត្រូវ ហើយម្យ៉ាងទៀតនាងខ្លាចជួបរឿងបោកប្រាស់ដូចពេលមុនៗ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap