ជារឿងមួយគួរឱ្យសោកស្ដាយសម្រាប់ស្នាដៃថ្មីគឺរឿង”គ្រោះជីវិតកូវីដ១៩” របស់ផលិតករល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង មិនទទួលការគាំទ្រខ្លាំងពីទស្សនិជននោះទេ ដោយរឿងនេះផលិតអស់ ៨ម៉ឺនដុល្លារ តែរកចំណូលវិញបានតែត្រឹម៦ពាន់ដុល្លារប៉ុណ្ណោះធ្វើឱ្យលោក បង់ខាតទុនធ្ងន់ធ្ងរមិនធ្លាប់មានចាំតាំងពីផលិតភាពយន្តមក។
ដោយសារតែបង់ខាតទុនច្រើនបែបនេះលោក ហ៊ុយ យ៉ាឡេង ទាល់តម្រិះក៏សម្រេចចិត្តដាក់បញ្ចាំងឱ្យទស្សនិកជនទស្សនាហ្វ្រីៗលើបណ្ដាញសង្គម Facebook ហើយស្នើឱ្យទស្សនិកជនបរិច្ចាគប្រសិនបើពេញចិត្តរឿងមួយនេះ។
លោកបានបញ្ជាក់ថា៖”ដើម្បីបានថវិការផលិតបន្តរទៀត ខ្ញុំមានតែបង្ហោះភាពយន្តនេះជាសាធារណៈហើយប្តូរចំណងជើងមកជាសង្រ្គាមអនឡាញវិញ។ ខ្ញុំសង្ឃឹមថាបងប្អូននឹងយល់ពីកាលៈទេសៈនេះហើយជួយខ្ញុំតាមអាចធ្វើទៅបាន”។
លោក ហ៊ុយ យ៉ាឡេង បានលើកហេតុផលធ្វើឱ្យលោកប្ដូរចំណងជើងពីរឿង”គ្រោះកូវីដ១៩” ទៅជាសង្គ្រាមអនឡាញ” និងការមិនទទួលការគាំទ្រពីទស្សនិកមិនទៅទស្សនាព្រោះតែមិនចង់រំឮកឈ្មោះនិងការឈឺចាប់ពីកូវីត១៩ តែតាមពិតភាពយន្តនេះមិនដូច្នោះឡើយ។ ដើម្បីបង្ហាញអោយបងប្អូនដឹងមានតែចាក់ជូនបងប្អូនជាសាធារណៈ បងប្អូនមើលហើយពេញចិត្តសូមបរិច្ចាកតាមសុធាជ្រាសថ្លា។
«សង្គ្រាមអនឡាញ» ជាភាពយន្តដែលដកស្រង់ចេញពីរឿងពិតពីវិបត្តិពិតដែលបានកើតឡើងក្នុងវិបត្តិជំងឺកូវីត១៩ដែលជាវិបត្តិសកលទូទាំងពិភពលោក៕