ជាដំណឹងដ៏រីករាយ និងទាក់ទាញថែមទៀតសម្រាប់ការប្រកួតប្រជែង Miss Grand Cambodia 2022 នេះ ដោយទំព័រហ្វេសប៊ុក Miss Grand Cambodia បានបង្ហាញវត្តមាន កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង ដែលMiss Grand Surin ឆ្នាំ ២០២២ នឹងក្លាយជាបេក្ខភាពប្រកួតផ្លូវការរបស់កម្មវិធីនេះ។
តាមការឱយដឹងព័ត៌មានសង្ខេប បវរកញ្ញារូបនេះ មានអាយុ ២៣ ឆ្នាំ មានកម្ពស់ ១,៧៥សង់ទីម៉ែត្រ និងមានទម្ងន់ ៥៦គីឡូ ជាមួយនឹងទំហំទាំង ៣ វិញគឺ ៣៤,២៤, ៣៦។ នាងគឺជា Miss Grand Surin ដែលមានឪពុកម្ដាយជាជនជាតិខ្មែរ សុទ្ធ។
វត្តមាន Miss Grand ខ្មែរ សុរិន្ទ រូបនេះនឹងធ្វើឱ្យមហាជនជនពុះកញ្ច្រោលថែមទៀតពីការប្រកួតប្រជែងដ៏ស្វិតស្វាញ និងទាក់ទាញសម្រាប់ប្រិយមិត្ត និងទទស្សនិកជនខ្មែរ និងបរទេស។ ជាពិសេសខណៈកម្មវិធី Miss Grand Cambodia ពីមួយឆ្នាំទៅមួយឆ្នាំកំពុងទទួលការគាំទ្រពីបងប្អូនខ្មែរទាំងក្នុង និងក្រៅប្រទេស។ ម្ល៉ោះហើយវត្តមានកញ្ញា កញ្ញា ប៉ានរ៉ាត់ ពិនម៉ឹង នឹងធ្វើឱ្យកម្មវិធីនេះកាន់តែប្លែក និងពិសេសជាងបណ្ដា ឆ្នាំមុនៗ។
តាមការចេញផ្សាយបញ្ជាក់របស់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ Miss Grand Cambodia ប៉ានរ៉ាត់ ពិនម៉ឹង នឹងក្លាយជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពផ្លូវការទាំង ៣៥ នាក់ដោយស្វ័យប្រវត្តិរបស់កម្មវិធី Miss Grand Cambodia ឆ្នាំ២០២២នេះ៕