លោកជំទាវ ហ៊ុន ស៊ីណាត៖ បើនរណានៅតែបន្តជឿ ទ្រិញ ផល្លា ប្រពន្ធពូចក់ ទៀតនឹងអស់ស្រូវពូជ!

លោកជំទាវ ហ៊ុន ស៊ីណាត បានប្រតិកម្មខ្លាំងៗជាមួយអ្នកនាង ទ្រិញ ផល្លា ដែលបានចោទស្វាមីរបស់អ្នកគឺ Admin ជីង ចក់ រឿងគម្រាមសម្រាប់ និងបាត់បង់កូនក្នុងផ្ទៃថាគឺជារឿងបន្តប្រឌិតដើម្បីឱ្យទស្សនិកជនចាប់អារម្មណ៍ ហើយបានបញ្ជាក់ច្បាស់ៗថាប្រសិនបើមាននរណានៅតែជឿលើការបកស្រាយរបស់នាងទៀតនឹងអស់ស្រូវពូជ។
លោកជំទាវបានបញ្ជាក់លើបណ្ដាញសង្គម Facebook របស់ខ្លួនថា៖”នាងប្រឌីតដើម្បីយកឈ្នះអាចក់ទេដឹង? ខ្ញុំតែមិនគាំទ្រអំពើហឹង្សាទេ។រឿងអង្ករកំប៉ុងឲ្យនាយករដ្ឋមន្រ្តីជួយរកយុត្តិធម៌ចុះក្រសួងយុត្តិធម៌លើកទៅដាក់ណាវិញ?​ ​ ម្យ៉ាងទៀតរូបថតសាច់ខ្មៅជាំនេះគេវៃតាំងតែពីឆ្នាំ​ 2017​ ម្លេះនាងអេីយនរណាជឿនាងអស់ស្រូវពូជ”។


លោកជំទាវ ហ៊ុន ស៊ីណាត បានបន្តថាគូស្វាមីភរិយាទាំងពីររូបនេះគូរតែឈប់បង្កើតរឿងប្រឌិតតបំពុលសង្គមទៅទៀត ព្រោះទស្សនិកជនគេបានដឹងពីរឿងនេះអស់ទៅហើយ ហើយនេះក៏មិនមែនជាលើកទី១ដែរដែលគុស្វាមីទាំង២ខាងលើបង្កើតរឿងផ្សេងៗដើម្បីឱ្យគេចាប់អារម្មណ៍ដើម្បីលក់ផលិតផល។
យ៉ាងណាក៏ដោយក្នុងសន្និសីទកាសែតព្រឹកមិញអ្នកនាង ទ្រិញ ផល្លា ភរិយារបស់ពូចក់ បានអះអាងថា នេះមិនមែនជារឿងប្រឌិតដូចការចោទប្រកាន់របស់លោកជំទាវ ហ៊ុន ស៊ីណាត និងទស្សនិកជនមួយចំនួនទេ គឺជារឿងពិតប្រាកដមែន ដែលអ្នកនាងត្រូវតែរកច្បាប់ដើម្បីការពារអាយុជីវិតរបស់ខ្លួន និងគ្រួសារ។

អ្្នកនាងស្វាមីរបស់ខ្លួនដែលជាអ្នកធត្ថាធិប្បាយកីឡាលើបណ្ដាញសង្គម Facebbok ពិតជាបានគម្រាមសម្លាប់នាងពិតប្រាកដមែនដោយមានជនទី៣ចាំជួយជ្រោមជ្រែង។ ក្នុងនោះនាង ទោះអង្វរយ៉ាងម៉េចក៏ស្វាមីមិនស្តាប់ ហើយថែមទាំងវៃជេបញ្ចោនាង និងម្តាយបង្កើតនាងនៅចំពោះមុខកូនប្រុសតូចអាយុ៤ឆ្នាំ ហើយ កូនប្រុសវ័យ៤ឆ្នាំបានយំអង្វរថា Daddy កុំធ្វើបាប Mommyអី ប៉ុន្តែ ប៊ុនចក់ គ្មានមេត្តាទ្បើយព្រោះតែចង់លុបបំបាត់ភស្តុតាងនោះ ដោយស្រែកថា បើអញយកមិនបានទេអញនិងសម្លាប់នាងឯង។

 

​​តាមរយៈការធ្វើសន្និសីទកាសែតព្រឹកមិញអ្នកនាង ទ្រិញ ផល្លា ក៏គោរពស្នើសុំ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ក្រសួងកិច្ចការនារី សមត្ថិកិច្ច ស្ថាប័ន​តុលាការ មេត្តាមានវិធានការណ៌ផ្លូវច្បាប់ ចាប់ជនដៃដល់ ប៊ុនចក់ ដែលបានវាយ គម្រាមវាយសម្លាប់រូបនាង និងបានសម្លាប់កូនក្នុងផ្ទៃនាងដោយមានចេតនា យកមកផ្តន្ទាទោសតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap