Miss Universe Cambodia 2018 រឿន ណាត ធ្វើឱ្យហ្វេនៗភ្ញាក់ផ្អើល និងព្រួយបារម្ភខ្លាំង ដោយសារតែ នាងបានបង្ហោះរូបភាព១សន្លឹកលើគណីហ្វេសប៊ុកផ្លូវការរបស់នាង ដែលក្នុងរូបថតនោះ បវរកញ្ញាចក្រវាឡកម្ពុជា ២០១៨ រូបនេះ កំពុងដេកស្តូកស្តឹងពុំដឹងខ្លួនគ្រែពេទ្យ ។
ភ្ជាប់ជាមួយរូបថតដែលនាង ដេកស្តូកស្តឹងលើគ្រែពេទ្យ បានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញា មានជំងឺរលាកក្រពះធ្ងន់ និងលើសគ្រាប់ឈាមស។ MUC 2018 រៀបរាប់ភ្ជាប់ជាមួយរូបថតថា «កាលពីយប់មិញ ម៉ោង១០ ខ្ញុំមានអាការៈ ចុកពោះខ្លាំង ពិបាកដកដង្ហើម ទើបខ្ញុំបានសំរេចចិត្តមកពេទ្យ ពេទ្យធើ្វការ អេកូ និងតេស្តឈាម លទ្ធផល គឺ ខ្ញុំ រលាកក្រពះធ្ងន់ នឹងលើសគ្រាប់ឈាមស ខ្ញុំសូម ផ្តាំផ្ញើរ ដល់បងប្អូន ដែលញាំអត់ទៀងពេល គេងអត់គ្រប់គ្រាន់ ធ្វើការធ្ងន់លើសម៉ោង សូមគិតគូរដល់សុខភាពផង ជៀសវាងធ្ងន់ធ្ងរដូចនាងខ្ញុំ លូវនេះ នាងខ្ញុំបានសម្រាក នឹងព្យាបាលនៅមន្ទីរពេទ្យ ហើយ សូមអរគុណដល់បងប្អូន នឹង fan ដែលបាន ឆាតមកលើកទឹកចិត្ត នឹង ជូនពរ»។
យ៉ាងណាមិញបន្ទាប់ពីទទួលដំណឹងភ្ញាក់ផ្អើលនេះ មិត្តរួមអាជីពច្រើន និងអ្នកគាំទ្រតារាស្រីរូបនេះ បានផ្ដល់កម្លាំងចិត្ត និងជូនពរ រឿន ណាត ឱ្យឆាប់ជាសះស្បើយពីជំងឺ។
សូមបញ្ជាក់ថាកញ្ញា រឿង ណាត គឺជាអតីត Miss Universe 2018 ដ៏ល្បីឈ្មោះម្នាក់ ដែលទទួលការគាំទ្រពីទស្សនិកជន ទាំងក្នុង និងក្រៅប្រទេស ព្រោះតែសមត្ថភាព និងការជឿជាក់របស់នាងលើឆាកអន្តរជាតិ។ បន្ថែមពីនេះកញ្ញាកំពុងតែមមាញឹកនឹងការងារសិល្បៈរបស់ខ្លួនទាំងការដើរម៉ូដ និងថតភាពយន្តជាដើម៕