ក្រោយពីធ្វើជាកូនកំដរស្រីឱ្យតារាសម្តែង និងបង្ហាញម៉ូដ ទឹម រដ្ឋា មក បានធ្វើឱ្យតារាសម្តែង និងបង្ហាញម៉ូដ អ៊ឹង និមល មានការប្រែប្រួលខ្លាំង នាងចេះទៅហាងថែសម្រស់ និង កាត់បន្ថយការសម្តែង ដើម្បីមានពេលវេលាថែខ្លួនឱ្យកាន់តែស្រស់ស្អាត ហាក់បីដូចជាកំពុងត្រៀមខ្លួនធ្វើជាកូនក្រមុំ ។
ឆ្នាំនេះកញ្ញាមានវ័យជាង ៣០ឆ្នាំហើយ មិត្តភក្តិស្និទ្ធស្នាលបានរៀបការជាបន្តបន្ទាប់ ចំណែកនាងវិញតើពេលណាទើបគិតគូរឿងរៀបការ ? ចំពោះសំណួរនេះមិនមានធ្វើឱ្យ អ៊ឹង និមល គិតច្រើននោះទេ នាងបានឆ្លើយតបភ្លាមៗថា នាងក៏ចង់រៀបការដែរ តែរកអ្នកដែលខ្លួនស្រឡាញ់មិនទាន់ឃើញ ភាគច្រើនអ្នកដែលសារភាពស្រឡាញ់នាង សុទ្ធតែជាអ្នកមិនប្រាកដ ដូច្នេះចេះតែអូសបន្លាពេលទៅ។មុខទៀត បើរកបុរសត្រូវចិត្តបានហើយ នឹងរៀបការភ្លាម ….។
ពេលនេះ អ៊ឹង និមល ក៏ប្រកាសមិនទទួលការងារសម្តែងច្រើនឡើយ ក្នុងមួយឆ្នាំនាងទទួលថតតែ ២ រឿងប៉ុណ្ណោះ ។ តារារូបនេះបានបន្តទៀតថា ការទទួលថតរឿងច្រើនពេក ខួចសម្រស់អស់ហើយ ត្រូវហាលថ្ងៃ ហាលខ្យល់ ដូច្នេះហើយឆ្នាំនេះមិនទទួលថតរឿងច្រើនទេ ណាមួយចង់មានពេលវេលាថែសម្ផស្ស ថែស្បែកឱ្យសភ្លឺថ្លា ក្រែងបានស្អាតដូចគេ ព្រោះកន្លងមកមិនដែលចាប់អារម្មណ៍ពីការថែ សម្ផស្សដូចគេទេ អាយុច្រើនហើយត្រូវថែខ្លួនបន្តិច បើមិនដូច្នោះទេ ចាញ់ក្មេងៗហើយ ។
ទោះបីជា អ៊ឹង និមល មិនទទួលថតរឿងច្រើន នាងបានងាកមកពង្រឹងអាជីពចម្រៀង និង បង្ហាញម៉ូដ វិញ នាងថា ការងារនេះជាការងារប្រចាំថ្ងៃ និងរកបានប្រាក់ចំណូលច្រើនជាងការងារសម្តែង ៕